ឧត្តរមានជ័យ : ដោយយោងតាមការណែនាំរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរៈភូមិន្ទ និងជា មេបញ្ជាការ កងរាជអាវុធហត្ថលេីផ្ទៃប្រទេស ដែលតែងតែដាស់តឿនក្រើនរំលឹក ដល់មន្ត្រីកងរាជអាវុធហត្ថទាំងអស់ត្រូវយកចិត្តទុកដាក់ ទៅលើការងារសង្គម ក្រៅពីការងារស្នូល បង្ក្រាប បង្ការ និងសង្គ្រោះ
និងក្រោមការដឹកនាំបញ្ជាពីសំណាក់ ឯកឧត្តម ឧត្តមសេនីយ៍ត្រី ពុទ្ធ សារ៉ាន មេបញ្ជាការ កងរាជអាវុធហត្ថ ខេត្តឧត្តរមានជ័យ នៅវេលាម៉ោង០៧ និង ០០នាទី ព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧ កម្លាំងមូលដ្ឋានកងរាជអាវុធស្រុកអន្លង់វែង ដឹកនាំដោយលោក វរសេនីយ៍ទោ ងួន ទ្ធីរិទ្ធ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកអន្លង់វែង បានចុះជួយប្រក់ផ្ទះប្រជាពលរដ្ឋ ក្រីក្រមួយគ្រួសារ ឈ្មោះ ពេជ្រ សឹម ភេទប្រុស អាយុ៦៨ឆ្នាំ ប្រពន្ធឈ្មោះ ថុង នី អាយុ ៤៩ឆ្នាំ រស់នៅ ភូមិយាងខាងត្បូង ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ដែលមានទំហំ ៥ម × ៦ម ចំណាយថវិកាអស់ចំនួន ៦៦០ ០០០៛( ហុកសិបប្រាំមួយម៉ឺនរៀលគត់ ) និងបានជួយឧបត្ថម្ភ ដល់ស្ត្រីមេមាយ ០១គ្រួសារ ឈ្មោះ ខាត់ ហឿន អាយុ ៤៩ឆ្នាំ រស់នៅភូមិ ឃុំ ជាមួយគ្នាខាងលើ ដែលមានជំងឺទឹកនោមផ្អែម ដែលសម្ភារៈទាំងនោះរួមមាន ÷ អង្ករ ៥០គីឡូក្រាម និងថវិកាចំនួន ៥ ០០០០៛ ( ប្រាំម៉ឺនរៀលគត់ )៕
(អត្ថបទៈ ម៉ាង សាម៉ន)