You are currently viewing បរិស្ថានស្អាត ផ្តើមចេញពីយើងទាំងអស់គ្នា

បរិស្ថានស្អាត ផ្តើមចេញពីយើងទាំងអស់គ្នា

ឧត្តរមានជ័យ : វេលាម៉ោង ១៤ និង ០០នាទី ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧ កម្លាំងកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ សរុបចំនួន ២១នាក់ ដឹកនាំដោយលោក វរសេនីយ៍ឯក ធឹននី សុគន្ធា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត បានចូលរួមក្នុងពិធី អបអរសាទរ ទិវាជាតិ ទីក្រុងស្អាតលើកទី៥ ឆ្នាំ២០១៧ ក្រោមប្រធានបទ ទីក្រុងស្អាត
ទីក្រុងផ្តល់ភាពកក់ក្តៅ ដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ ក្រោមអធិបតីភាព ឯកឧត្តម សរ ថាវី អភិបាលខេត្តឧត្តរមានជ័យ នៅមាត់បឹងស្នោរ ស្ថិតនៅភូមិបុរីរដ្ឋបាល សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ និងដោយមានការអញ្ជើញចូលរួមពី កងកម្លាំងទាំងបីប្រភេទ មន្ទីរជំវិញខេត្ត លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សជាច្រើនផងដែរ ៕
ក្នុងពិធីនោះដែរ ក៏មានចូលរួមសំអាតបរិស្ថាន និងទីធ្លាជុំមាត់បឹងស្នោរ ពីកម្លាំងកងរាជអាវុធហត្ថផងដែរ។


(អត្ថបទៈ ម៉ាង សាម៉ន)