You are currently viewing មន្ត្រីកងរាជអាវុធហត្ថរតនគិរី បន្តចុះធ្វើយុទ្ធនាការ ផ្សព្វផ្សាយច្បាប់ ស្ដីពីផលប៉ះពាល់នៃគ្រឿងញៀន

មន្ត្រីកងរាជអាវុធហត្ថរតនគិរី បន្តចុះធ្វើយុទ្ធនាការ ផ្សព្វផ្សាយច្បាប់ ស្ដីពីផលប៉ះពាល់នៃគ្រឿងញៀន

រតនគិរីៈ អនុវត្តតាមផែនការ លេខ ០១ ផ.ក ចុះថ្ងៃទី ១៣-ធ្នូ-២០១៦ របស់ រាជរដ្ឋាភិបាល ស្ដីពី យុទ្ធនាការប្រយុទ្ធប្រឆាំង គ្រឿងញៀនខុសច្បាប់លើកទី១ រយៈពេល៦ ខែ ( ចាប់ពីថ្ងៃទី ០១ ខែ មករា ដល់ថ្ងៃទី ៣០ ខែ មិថុនា ឆ្នាំ ២០១៧ ) និងយោងតាមអនុសាសន៏ដ៏ខ្ពង់ខ្ពស របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា
អគ្គមេបញ្ជាការរង នៃកងយោធពលខេមភូមិន្ទ និងជា មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងដោយមានការអនុញាត្ត ពី ឯកឧត្តម ឧត្តមសេនីយ៏ត្រី គឹម រស្មី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តរតនគីរី នៅវេលាម៉ោង០៨ និង០០នាទី ព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៧ លោក វរសេនីយ៍ឯក កង សារ៉េត មេបញ្ជាការរង កងរាជអាវុធហត្ថរតនគិរី ទទួលការងារយុត្តិធម៌ និង លោកវរសេនីយ៏ត្រី នេត សំអូន អនុប្រធាន មន្ទីរយុត្តិធម៌ កងរាជអាវុធហត្ថខេត្តរតនគិរី បានបន្តចុះធ្វើយុទ្ធនាការ ផ្សព្វផ្សាយច្បាប់ ស្ដីពីការត្រួតពិនិត្យគ្រឿងញៀន និង ផលប៉ះពាល់នៃ ការប្រើប្រាស់គ្រឿងញៀន ជូនដល់ មន្រ្តី រាជការ លោកគ្រូ អ្នកគ្រូ មេឃុំ មេភូមិ ប្រជាពលរដ្ឋ និងសិស្សានុសិស្ស ស្ថិតនៅអនុវិទ្យាល័យអូរជុំ ស្រុកអូរជុំ ខេត្តរតនគិរី សរុបចំនួន៤៥០នាក់ ក្នុងនោះ ស្រីមានចំនួន ១៨៦នាក់។

ក្នុងពិធីនោះដែរ លោកវរសេនីយ៏ឯក កង សារ៉េត ក៏បានផ្សព្វផ្សាយផែនការ ស្តីពី យុទ្ធនាការ ប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ លើកទី១ លេខ ០១ ផ ក ចុះថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ២០១៦ របស់ រាជរដ្ឋាភិបាល មកផ្សព្វផ្សាយ ធ្វើបទបង្ហាញ ច្បាប់ស្ដីពីការត្រួតពិនិត្យគ្រឿងញៀន ដោយបានលើកយក មាត្រាមួយចំនួន ពាក់ពន្ធ័ និងការ ដាំដុះ ការជូញដូរ ការរក្សាទុក ការចែកចាយ និងការប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងបានធ្វើការពន្យល់អំពីផលប៉ះពាល់ នៃការប្រើប្រាស់គ្រឿងញៀន ជូនដល់សមាជិកសមាជិការ ដែលបានចូលរួមផងដែរ ។

ចុងបញ្ចប់នែកម្មពិធីផ្សព្វផ្សាយនេះ លោកវរសេនីយ៏ឯក កង សារ៉េត ក៏បានផ្តាំផ្ញើដល់ ប្អូនៗ ក្មួយៗ សិស្សានុសិស្ស ត្រូវជៀស អោយឆ្ងាយពីគ្រឿងញៀន និង ត្រូវនិយាយ
ថា ទេ ចំពោះគ្រឿងញៀន។


(អត្ថបទៈ ម៉ាន់ ដាវីត)