ព្រះវិហារៈ ការងារមនុស្សធម៌ គឺនៅតែជាចំណុចសំខាន់ ដែលមន្ត្រីកងរាជអាវុធហត្ថតែងតែយកចិត្តទុកដាក់ ជាក់ស្តែងនៅ
វេលាម៉ោង ០៧និង០០នាទីព្រឹក ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៧ ឯកឧត្តម ឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ បានចាត់តាំងក្រុមគ្រូពេទ្យ
កងរាជអាវុធហត្ថខេត្តចំនួន០៤នាក់ ដឹកនាំដោយលោកវរសេនីយ៍ឯក ហែម ផល្លី មេបញ្ជាការរង ទទួលការងារកសាងកម្លាំង បានចុះទៅជួយព្យាបាលជំងឺជូនប្រជាពលរដ្ឋ នៅភូមិបុស្សធំ ឃុំប្រមេរ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារបានចំនួន១៤៣នាក់ ក្នុងនោះស្រីចំនួន១០០នាក់ ។
(អត្ថបទៈ ឡុក ឡា)