កំពង់ស្ពឺៈ មន្ត្រីជំនាញនៃកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ នៅវេលាម៉ោង២១ និង៣០នាទីយប់ ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧ ដោយមានការបញ្ជាផ្ទាល់ ពី ឯកឧត្តម ឧត្តមសេនីយ៏ត្រី ជូ សារុន មេបញ្ជាការ កងរាជអាវុហត្ថខេត្តកំពង់ស្ពឺ និងដោយមានការសម្របសម្រួលពីលោក កែវ សុធា ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកំពង់ស្ពឺ បានធ្វើការបង្ក្រាបករណីជួញដូរគ្រឿងញៀនចំនួន០១លើក ស្ថិតនៅចំណុចភូមិសំបួរ សង្កាត់រកាធំក្រុងច្បារមន ខេត្តកំពង់ស្ពឺ ដោយឃាត់ខ្លួនបានជនសង្ស័យចំនួន០២នាក់។
បើតាមការឱ្យដឹងពីមន្ត្រីកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានឱ្យដឹងថា ជនសង្ស័យដែលត្រូវបានកម្លាំងកងរាជអាវុធហត្ថ បានធ្វើការឃាត់ខ្លួននោះរួមមមានឈ្មោះៈ
១. ហេង ឡាយ ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិក្រាំងពលទេព សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ
២. ដន រ៉ាម៉េត ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិប្រឡាយ សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
មន្ត្រីដដែល បានបន្តឱ្យដឹងទៀតថា ក្នុងការឃាត់ខ្លួនជនសង្ស័យទាំង០២នាក់នោះផងដែរ កម្លាំងកងរាជអាវុធហត្ថ ក៏បានធ្វើការចាប់យកវត្ថុតាងមួយចំនួនរួមមានៈ
១. ថ្នាំញៀនប្រភេទម៉ាទឹកកក ចំនួន២៥កញ្ចប់ ដែលមានទម្ងន់ ៦.៥៣ក្រាម
២. ម៉ូតូ ចំនួន០២គ្រឿង
៣. ទូរស័ព្ទដៃ ចំនួន០១គ្រឿង។
ជនសង្ស័យ និងវត្ថុតាង ត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថ បានកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវិធី។
(អត្ថបទៈ ម៉ាន់ ដាវីត)