ក្រចេះ: ដោយយោងតាមការណែនាំរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរៈភូមិន្ទ និងជា មេបញ្ជាការ កងរាជអាវុធហត្ថលេីផ្ទៃប្រទេស ដែលតែងតែដាស់តឿនក្រើនរំលឹក ដល់មន្ត្រីកងរាជអាវុធហត្ថទាំងអស់ត្រូវយកចិត្តទុកដាក់ ទៅលើការងារមនុស្សធម៌ ក្រៅពីការងារ បង្ការ បង្ក្រាប និងសង្គ្រោះ
នៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧ កម្លាំងមូលដ្ឋានកងរាជអាវុធស្រុកសំបូរ បាននាំយកអំណោយ និងសម្ភារៈមួយចំនូន របស់ ឯកឧត្តម ឧត្តមសេនីយ៍ត្រី សាន្ត ប៊ុនថាន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តក្រចេះ ទៅជូនក្រុមគ្រួសារជួបការលំបាកចំនួន០១គ្រួសារ ដោយផ្ទះត្រូវភ្លើងឆេះទាំងស្រុង៕
ទាំងនេះសបញ្ជាក់អោយឃើញពីការយកចិត្តទុកដាក់ និងទឹកចិត្តខ្វល់ខ្វាយរបស់មន្ត្រីកងរាជអាវុធហត្ថ ទៅលើសុខទុក្ខបងប្អូនប្រជាពលរដ្ឋ នៅពេលដែលបងប្អូនប្រជាពលរដ្ឋជួបទុក្ខលំបាក។
L
(អត្ថបទៈ ម៉ាន់ ដាវីត)