ស្ទឹងត្រែងៈ នៅវេលាម៉ោង១៩ និង៣០នាទី ថ្ងៃទី១៦ ខែកុម្ភះ ឆ្នាំ២០១៧ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកសៀមប៉ាង សហការជាមួយកម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកសេសាន និងកម្លាំងចម្រុះ បានធ្វើការបង្ក្រាបករណីដឹកជញ្ជូនឈើដោយគ្មានច្បាប់អនុញ្ញាតចំនួន០១លើក ស្ថិតនៅចំណុចផ្លូវ ជាតិលេខ៧ គល់ស្ពានសេកុង ភូមិហាងខូសួន សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។
នេះបើតាមការឱ្យដឹងពី មន្ត្រីកងរាជអាវុធហត្ថ បានប្រាប់ភ្នាក់ងារ GRK News ឱ្យដឹងថា ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសខាងលើនេះផងដែរ កម្លាំងកងរាជអាវុធហត្ថ ក៏បានធ្វើការចាប់យកវត្ថុតាងមួយចំនួនរួមមានៈ
០១. រថយន្ត ម៉ាកសុាំយ៉ុង ចំនួន០២គ្រឿង
០២. ឈើប្រណិតប្រភេទធ្នង់ ចំនួន១៤៦ដុំ ។
វត្ថុតាង ត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថ បានកសាងសំណុំរឿង ប្រគល់ជូនមន្ត្រីជំនាញរដ្ឋបាលព្រៃឈើ ដើម្បីចាត់ការបន្តតាមនិតិវិធី។
(អត្ថបទៈ ម៉ាន់ ដាវីត)