ប៉ៃលិន: នៅវេលាម៉ោង០៨ និង០០នាទីព្រឹក ថ្ងែទី២០ ខែកុម្ភៈ ឆ្នាំ២០១៧ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តប៉ៃលិន បានបើកកិច្ចប្រជុំផ្សព្វផ្សាយ ភារកិច្ច ទទួលខុសត្រូវតាមជំនាញនីមួយៗ របស់ បញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស ក្រោមអធិបតីភាព លោកវរសេនីយ៍ឯក ស៊ាង វណ្ណដន មេបញ្ជាការរង
និងជានាយសេនាធិការ កងរាជអាវុធហត្ថខេត្តប៉ៃលិន និងដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកមេបញ្ជាការរង នាយរងសេនាធិការ នាយ នាយរងការិយាល័យ ប្រធានមន្ទីរ អនុប្រធានមន្ទីរ មេបញ្ជាការ មូលដ្ឋាន ក្រុង ស្រុក និងប្រធានស្នាក់ការសន្តិសុខ សរុបចំនួន៥៣នាក់ ។
នៅចុងបញ្ចប់នៃពិធីនោះដែរ លោកវរសេនីយ៍ឯក ស៊ាង វណ្ណដន ក៏បានមានមតិផ្ដាំផ្ញើដល់នាយ នាយរង និងពលអាវុធហត្ថទាំងអស់ ត្រូវតែអនុវត្តន៍តួនាទី ភារកិច្ច តាមជំនាញរៀងៗខ្លួនឲ្យបានល្អ និងត្រឹមត្រូវ។
(អត្ថបទៈ ម៉ាន់ ដាវីត)