កំពង់ឆ្នាំង៖ មជ្ឈមណ្ឌលហ្វឹកហ្វឺនភ្នំជុំរាយ ស្ថិតនៅភូមិតាំងឃ្លៃ ឃុំស្វាយជុក ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង គឺជាកន្លែងសម្រាប់បណ្តុះបណ្តាលសិក្ខាកាមដែលត្រូវបានជ្រើសរើសថ្មី ដើម្បីបំពេញក្របខណ្ឌកងរាជអាវុធហត្ថ។ ទីតាំងនេះ ត្រូវបានកសាង
ហេដ្ឋារចនាសម្ពន្ធដូចជា ផ្លូវ ស្ពាន ប្រព័ន្ធលូ អគារស្នាក់នៅ អគារពហុសិក្សា ផ្ទះបាយ ចង្ក្រានដាំបាយប្រើចំហាយទឹក ស្រះស្តុកទឹក បណ្តាញអគ្គីសនី បណ្តាញផ្គត់ផ្គង់ទឹកស្អាត ទីលានឧបសគ្គ…។
ជាក់ស្តែង ព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៧ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានដឹកនាំប្រតិភូ បានចុះសួរសុខទុក្ទសិក្ខាកាមដែលកំពុងហ្វឹកហ្វឺនរៀនសូត្រ និងត្រួតពិនិត្យការសាងសង់ ដើម្បីរៀបចំដាក់ចេញនូវគម្រោងស្ថាបនកម្មបន្ត។
នាឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ ក៏បានឧបត្ថម្ភទឹកដោះគោចំនួន២០កេះ ស្ករសចំនួន២០០គីឡូក្រាម សម្លៀកបំពាក់ឯកសណ្ឋាន អាវយឺត ស្បែកជើងចំនួន៣៦៦កំប្លេ និងថវិកាចំនួន១០.០០០ដុល្លារអាមេរិកគត់ ជូនទៅដល់មជ្ឈមណ្ឌលហ្វឹកហ្វឺនភ្នំជុំរាយផងដែរ។
អត្ថបទៈ ឧ.អេង ហីុ)