រតនគិរីៈ នៅវេលាម៉ោង០៩ និង០០នាទីព្រឹក ថ្ងៃទី២០ ខែកុម្ភះ ឆ្នាំ២០១៧ មន្ត្រីកងរាជអាវុធហត្ថខេត្តរតនគិរី ដឹកនាំដោយ លោកវរសេនីយ៍ទោ គិន វណ្ណា ប្រធានមន្ទីរយុត្តិធម៌ កងរាជអាវុធហត្ថខេត្តរតនីរី និងលោក ថុង ស៊ាងវ៉ាន់ អភិបាលរង នៃគណ:អភិបាលស្រុកតាវែង បានបន្តចុះធ្វើយុទ្ធនាការ ផ្សព្វផ្សាយអំពីផលប៉ះពាល់គ្រោះថ្នាក់ នៃគ្រឿងញៀន ជូនដល់ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស នៅវិទ្យាល័យ តាវែង ស្ថិតក្នុងភូមិតាវែង ឃុំតាវែងលើ ស្រុកតាវែង ខេត្ត រតនគីរី សរុបចំនួន២៣៣នាក់ ក្នុងនោះមានស្រីចំនួន៦៨នាក់។
លោក ថុង ស៊ាងវ៉ាន់ អភិបាលរង នៃគណ:អភិបាលស្រុក បានឡើងមានមតិផ្ដាំផ្ញើ ដល់ សមាជិក សមាជិការ នៃអង្គពិធីសូមអោយយកចិត្តទុកដាក់ស្ដាប់ នូវបទបង្ហាញរបស់ កងរាជអាវុធហត្ថខេត្តរតនគិរី ដែលបានចុះមកធ្វើការអប់រំ ផ្សព្វផ្សាយអំពីផលប៉ះពាល់ នៃគ្រឿងញៀន និងបានកោតសរសើរ ដល់កងរាជអាវុធហត្ថខេត្តរតនគិរី ដែលបានយកចិត្តទុកដាក់ អនុវត្តផែនការ របស់រាជរដ្ឋាភិបាល និងសូមអោយមានកម្មវិធីនេះជាបន្តទៅទៀត ។
ក្នុងឱកាសនោះដែរ លោក វរសេនីយ៏ទោ គិន វណ្ណា ក៏បានផ្សព្វផ្សាយ ផែនការ ស្តីពី យុទ្ធនាការ ប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី១ លេខ០១ផក ចុះថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ២០១៦ របស់រាជរដ្ឋាភិបាល យកមកផ្សព្វផ្សាយ និងបានធ្វើបទបង្ហាញ ច្បាប់ស្ដីពីការត្រួតពិនិត្យគ្រឿងញៀន ដោយបានលើកយក មាត្រា មួយចំនួន ពាក់ពន្ធ័ និងការ ដាំដុះ ការជូញដូរ ការរក្សាទុក ការចែកចាយ និងការប្រើប្រាស់ដោយ ខុសច្បាប់នូវសារធាតុញៀន និងបានធ្វើការ ពន្យល់អំពី ផលប៉ះពាល់ នៃការប្រើប្រាស់គ្រឿងញៀន ជូនដល់សមាជិកសមាជិការ ដែលបានចូលរួមផងដែរ ។
ចុងបញ្ចប់នែពិធីផ្សព្វផ្សាយនេះដែរ លោក វរសេនីយ៏ទោ គិន វណ្ណា ក៏បានផ្តាំផ្ញើដល់ប្អូនៗ ក្មួយៗ សិស្សានុសិស្ស ត្រូវជៀស អោយឆ្ងាយពីគ្រឿងញៀន និង ត្រូវនិយាយថា ទេ ចំពោះគ្រឿងញៀន ។
(អត្ថបទ ម៉ាន់ ដាវីត)