កំពង់ធំៈ នៅព្រឹកថ្ងៃទី២០ ខែកុម្ភះ ឆ្នាំ២០១៧ លោកអនុសេនីយ៍ឯក ប្រុញ ប្រិញ ប្រធានស្នាក់ការB06 កងរាជអាវុធហត្ថ ស្រុកកំពង់ស្វាយ បានដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខ លោកព្រិន្ទបាលទោ នី ពិទី សមាជិក កងអនុសេនាធំ (គចល័តប្រចាំខេត្តកំពង់ធំ) ដែលជួបគ្រោះថ្នាក់ចរាចរណ៍ក្នុងពេលបំពេញបេសកកម្ម និងកំពុងសម្រាកព្យាបាលនៅផ្ទះ និងបាននាំយកអំណោយ និងសម្ភារៈមួយចំនួនរួមមានៈ
១. អង្ករ ចំនួន៥០គីឡូក្រាម
២. មី ចំនួន០១កេស
៣. ទឹកសុទ្ធ ចំនួន០១កេស
៤. ទឹកផ្លែឈើ ចំនួន០១កេស
៥. ទឹកដោះគោឆៅ ចំនួន០២ឡូ
៦. ត្រីខកំប៉ុង ចំនួន០២យួរ
៧. ទឹកត្រី ចំនួន០១យួរ
៨. ទឹកស៊ីអីុវ ចំនួន០១យួរ
៩. ត្រីស្រស់ ចំនួន១០គីឡូ និងថវិកាចំនួន៤០ម៉ឺនរៀល ក្នុងនោះថវិកាចំនួន២៥ម៉ឺន គឺជាថវិកា ដែលសប្បុរសជនបានឧបត្ថម្ភ។
ទាំងអស់នេះហើយ គឺសបញ្ជាក់អោយឃើញពីការយកចិត្តទុកដាក់ ថែទាំទៅលើមន្ត្រីដែលនៅក្រោមឱវាទ ដែលជាការណែនាំដ៏ខ្ពង់ខ្ពស់ របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជា មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលតែងតែដាស់តឿន ក្រើនរំលឹក ដល់ មន្ត្រីដែលជាថ្នាក់លើ ត្រូវយកចិត្តទុកដាក់ ថែទាំនូវការរស់នៅ ទាំងជីវភាព និងសុខភាព របស់បងប្អូន កងរាជអាវុធហត្ថ ដែលនៅក្រោមឱវាទ។
(អត្ថបទ ម៉ាន់ ដាវីត)