You are currently viewing មន្ត្រីកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ ចុះធ្វើយុទ្ធនាការ ផ្សព្វផ្សាយស្ដីពីផលប៉ះពាល់គ្រោះថ្នាក់នៃគ្រឿងញៀន

មន្ត្រីកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ ចុះធ្វើយុទ្ធនាការ ផ្សព្វផ្សាយស្ដីពីផលប៉ះពាល់គ្រោះថ្នាក់នៃគ្រឿងញៀន

ឧត្តរមានជ័យៈ នៅវេលាម៉ោង០៨ និង០០នាទីព្រឹក ថ្ងៃទី២០ ខែកុម្ភះ ឆ្នាំ២០១៧ មន្ត្រីកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ ដឹកនាំដោយ លោកវរសេនីយ៍ទោ លី ដារឹទ្ធ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ បានចុះធ្វើយុទ្ធនាការ ផ្សព្វផ្សាយស្ដីពីផលប៉ះពាល់គ្រោះថ្នាក់នៃគ្រឿងញៀន ជូនដល់ លោកគ្រូ អ្នកគ្រូ និង
សិស្សានុសិស្ស នៅសាលាអនុវិទ្យាល័យ សំរោង ស្ថិតនៅភូមិបុរីរដ្ឋបាល សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ ដោយមានការចូលរួមមាន លោកគ្រូ អ្នកគ្រូ សរុបចំនួន ៤៤នាក់ ក្នុងនោះ ស្រី ២២នាក់ សិស្សានុសិស្ស សរុបចំនួន១២១១នាក់ ក្នុងនោះស្រី៦២០នាក់។

ក្នុងឱកាសនោះដែរ លោកវរសេនីយ៍ទោ លី ដារឹទ្ធ បានផ្សព្វផ្សាយ ស្ដីពីផលប៉ះពាល់គ្រោះថ្នាក់នៃគ្រឿងញៀន ដោយបានលើកយក មាត្រាមួយចំនួនពាក់ពន្ធ័ និងការដាំដុះ ជូញដូរ រក្សាទុក ចែកចាយ និងការប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។

ចុងបញ្ចប់នៃពិធីផ្សព្វផ្សាយនេះ លោកវរសេនីយ៏ទោ ក៏បានផ្តាំផ្ញើដល់ ប្អូនៗ ក្មួយៗ សិស្សានុសិស្ស ត្រូវជៀសអោយឆ្ងាយពីគ្រឿងញៀន និងត្រូវនិយាយថា ទេ ចំពោះគ្រឿងញៀន។

(អត្ថបទៈ ម៉ាន់ ដាវីត)