បន្ទាយមានជ័យៈ នៅវេលាម៉ោង០៩ និង០០នាទីព្រឹក ថ្ងៃទី២០ ខែកុម្ភះ ឆ្នាំ២០១៧ មន្ត្រីកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ សហការជាមួយ មន្ត្រីមូលដ្ឋានកងរាជអាវុធហត្ថស្រុកមង្គលបូរី ដឹកនាំដោយលោកវរសេនីយ៍ឯក ស ប៊ុនសឿង មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ
ទទួលការងារបទល្មើសគ្រឿងញៀន លោកវរសេនីយ៍ទោ ធៀម ភក្តី ប្រធានមន្ទីរបច្ចេកទេសសន្តិសុខ ទទួលការងារស្ដានីតិសម្បទា និងលោកអនុសេនីយ៍ឯក ងួន ភិរម្យ មេបញ្ជាការរង មូលដ្ឋានកងរាជអាវុធហត្ថស្រុកមង្គលបូរី បានចុះអប់រំផ្សព្វផ្សាយស្តីពីផលប៉ះពាល់ គ្រោះថ្នាក់ និងច្បាប់ស្តីពីគ្រឿងញៀន នៅវិទ្យាល័យមង្គលបូរី ស្ថិតក្នុងភូមិឬស្សីក្រោក ឃុំឬស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ និងដោយមានការចូលរួមពីសំណាក់ លោកគ្រូ អ្នកគ្រូ ចំនួន១៣៤នាក់ ស្រី ៧៣នាក់ និងសិស្សានុសិស្សសរុបចំនួន១៨៧៤នាក់ ស្រី១០៨៤នាក់ផងដែរ។
(អត្ថបទ ឡាក់ ភី)