កំពង់ឆ្នាំងៈ នៅវេលាម៉ោង១២ និង០០នាទីថ្ងៃត្រង់ ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៧ កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង បានធ្វើការឃាត់ខ្លួន ជនសង្ស័យចំនួន០២នាក់ ស្ថិតនៅចំណុចភូមិកណ្តាល សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង មានជាប់ពាក់ព័ន្ធជាមួយសារធាតុញៀន។
នេះបើតាមការឱ្យដឹងពីមន្ត្រី កងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង បានប្រាប់ភ្នាក់ងារ GRK News ឱ្យដឹងថា ជនសង្ស័យដែលត្រូវបាន កម្លាំងកងរាជអាវុធហត្ថ ធ្វើការឃាត់ខ្លួននោះរួមមានឈ្មោះៈ
១. នង វិចិត្រ ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរមិនពិតប្រាក រស់នៅភូមិកោះធំ ឃុំព្រៃគ្រី ស្រុកជលគីរី ខេត្តកំពង់ឆ្នាំង
២. សៀប សិត ភេទប្រុស អាយុ២១ឆ្នាំ មុខរបរនេសាទ រស់នៅភូមិកោះធំ ឃុំព្រៃគ្រី ស្រុកជលគីរី ខេត្តកំពង់ឆ្នាំង។
មន្ត្រីដដែល បានបញ្ជាក់ឱ្យដឹងទៀតថា ក្នុងការឃាត់ខ្លួនជនសង្ស័យខាងលើនេះ កម្លាំងកងរាជអាវុធហត្ថ ក៏បានធ្វើការចាប់យកវត្ថុតាងមួយចំនួនពីជនសង្ស័យរួមមានៈ
១. ថ្នាំញៀនប្រភេទម៉ាទឹកកក ចំនួន០១កញ្ចប់ ដែលមានទម្ងន់ ០.៨៥ក្រាម
២. ទូកបាឡា ចំនួន០១គ្រឿង
៣. ទូរស័ព្ទ ចំនួន០១គ្រឿង
៤. ដែកកេះ ចំនួន២។
ជនសង្ស័យ និងវត្ថុតាង ត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថ បានកសាងសំណុំរឿង ដើម្បីចាត់ការបន្ត តាមនីតិវិធី។
(អត្ថបទៈ ម៉ាន់់ ដាវីត)