You are currently viewing នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តសៀមរាប បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារ កងរាជអាវុធហត្ថប្រចាំខែកុម្ភៈ

នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តសៀមរាប បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារ កងរាជអាវុធហត្ថប្រចាំខែកុម្ភៈ

សៀមរាប: នៅវេលាម៉ោង០៨ និង០០នាទីព្រឹក ថ្ងែទី២១ ខែកុម្ភៈ ឆ្នាំ២០១៧ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តសៀមរាប បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារ កងរាជអាវុធហត្ថប្រចាំខែកុម្ភៈ និងលើកទិសដៅការងារខែមីនា ឆ្នាំ២០១៧ ក្រោមអធិបតីភាព លោកវរសេនីយ៍ឯក ប្រាក់ ចាន់ធឿន មេបញ្ជាការរង និងជានាយសេនាធិការ
កងរាជអាវុធហត្ថខេត្តសៀមរាប និងដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកមេបញ្ជាការរង នាយរងសេនាធិការ នាយ នាយរងការិយាល័យ ប្រធានមន្ទីរ អនុប្រធានមន្ទីរ មេបញ្ជាការមូលដ្ឋាន ក្រុង ស្រុក និងប្រធានស្នាក់ការសន្តិសុខ និងនាយអាវុធហត្ថដែលមានការពាក់ព័ន្ធជាច្រើនរូបផងដែរ។


(អត្ថបទៈ ម៉ាន់ ដាវីត)