ឧត្តរមានជ័យ : នៅវេលាម៉ោង0៨ និង០០ព្រឹក ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៧ មន្ត្រីកងរាជអាវុហត្ថខេត្តឧត្តរមានជ័យ ដឹកនាំដោយលោក វរសេនីយ៍ទោ លី ដារឹទ្ធ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ បានចុះធ្វើយុទ្ធនាការ ផ្សព្វផ្សាយស្ដីពីផលប៉ះពាល់គ្រោះថ្នាក់នៃគ្រឿងញៀន ជូនដល់ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស
នៅសាលាអនុវិទ្យាល័យ ហ៊ុន សែន រួតចំប៉ី ស្ថិតនៅភូមិរួតចំប៉ី សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ ដោយមានការចូលរួមពីសំណាក់ សមាជិកក្រុមប្រឹក្សាសង្កាត់ លោកគ្រូ អ្នកគ្រូ សរុបចំនួន១៣នាក់ ក្នុងនោះ ស្រីចំនួន០៣នាក់ និងសិស្សានុសិស្ស សរុបចំនួន ៣៤៧នាក់ ក្នុងនោះស្រីចំនួន១៦៧ នាក់។
(អត្ថបទៈ ម៉ាង សាម៉ន)