ព្រះសីហនុៈ នៅវេលាម៉ោង០៨ និង០០នាទី ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៧ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានចូលរួមវិភាគទានថវិកា ដោយស្ម័គ្រចិត្ត ជូនដល់មន្ទីរពេទ្យគុន្ធបុប្ផា និងកុមារកំព្រា តាមរយៈលោកជំទាវ ហ៊ុន ស៊ីណាត ដែលបានជិះកង់ចូលមកបញ្ជាការដ្ឋាន កងរាជអាវុធហត្ថ ខេត្តព្រះសីហនុ ដោយមានការរងចាំទទួល
បដិសណ្ឋាកិច្ចលោកជំទាវ ពីសំណាក់ ឯកឧត្តម ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ និងរួមជាមួយ លោកវរសេនីយ៍ មេបញ្ជាការរង នាយរងសេនាធិការ ប្រធាន អនុប្រធានីមន្ទី នាយ នាយរងការិយាល័យ និងនាយ នាយរងកងរាជអាវុធហត្ថខេត្តព្រះសីហនុ ជាច្រើនរូបផងដែរ។
ថវិកាតាមសទ្ធាជ្រះថ្លា ដែលបានមកពីសំណាក់ នាយ នាយរង កងរាជអាវុធហត្ថខេត្តព្រះសីហនុ និងសប្បុរសជន ជាអាជីវករ ប្រជាពលរដ្ឋ ដែលបានចូលរួមគាំទ្រមានចំនួន ៥.០៥៦.០០០រៀល (ប្រាំលានប្រាំម៉ឺនប្រាំមួយពាន់រៀល) និង១.៣៥៧ដុល្លា (មួយពាន់បីរយហាប្រាំពីរដុល្លា)។
ទាំងនេះសបញ្ជាក់អោយឃើញពីការគាំទ្រ និងយកចិត្តទុកដាក់ទៅលើការងារមនុស្សធម៌ ពីសំណាក់ មន្ត្រីកងរាជអាវុធហត្ថ ក្រៅពីការងារស្នូលទាំងបី រួមមាន ការងារបង្ការ ការងារបង្ក្រាប និងការងារសង្គ្រោះ។
(អត្ថបទៈ ម៉ាន់ ដាវីត)