You are currently viewing កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ចេញធ្វើសកម្មភាពមនុស្សធម៌

កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ចេញធ្វើសកម្មភាពមនុស្សធម៌

បន្ទាយមានជ័យៈ នៅព្រឹកថ្ងៃទី២១ ខែកុម្ភះ ឆ្នាំ២០១៧ លោកវរសេនីយ៍ឯក ស ប៊ុនសឿង មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ តំណាងឲ្យអង្គភាពកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ និងលោកអនុសេនីយ៍ឯក ងួន ភារម្យ មេបញ្ជាការស្ដីទី មូលដ្ឋានកងរាជអាវុធហត្ថស្រុកមង្គលបូរី
បាននាំយកថវិកាចំនួន២០ម៉ឺនរៀល របស់អង្គភាពអាវុធហត្ថខេត្តបន្ទាយមានជ័យ ទៅជូនក្រុមគ្រួសារសពឈ្មោះ យ៉ែម សុកាន់ ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិស្រះរាំង ឃុំស្រះរាំង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ដែលបានទទួលមរណ:ភាព កាលពីវេលាម៉ោង១៧ និង០០នាទី ថ្ងៃទី២០ ខែកុម្ភះ ឆ្នាំ២០១៧ ដោយជម្ងឺ។

ក្នុងឱកាសនោះដែរ លោកវរសេនីយ៍ឯក ស ប៊ុនសឿង បានបញ្ជាក់ថា ក្នុងនាមអង្គភាពកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ តែងតែយកចិត្តទុកដាក់ ដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានដែលជួបការលំបាក ជាពិសេសប្រជាពលរដ្ឋដែលបានស្លាប់ អង្គភាពកងរាជអាវុធហត្ថខេត្ត តែងតែយកថវិកា មកចូលរួមរំលែកទុក្ខដោយមិនប្រកាន់គណបក្យនយោបាយណាឡើយ។

លោកវរសេនីយ៍ឯក ស ប៊ុនសឿង បានបញ្ជាក់ទៀតថា ក្រុមហ៊ុន អេបីសីុ ក៏បានធ្វើការជួយឧបត្ថម្ភជាក្ដាម្ឈូស ដល់ប្រជាពលរដ្ឋក្រីក្រទាំងអស់ក្នុងខេត្តបន្ទាយមានជ័យ ដែលមានសមាជិកក្នុងក្រុមគ្រួសារបានស្លាប់តាមរយៈកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យផងដែរ។


(អត្ថបទៈ ឡាក់ ភី)