You are currently viewing មន្ត្រីកងរាជអាវុហត្ថខេត្តបន្ទាយមានជ័យ បន្តចុះធ្វើយុទ្ធនាការ ផ្សព្វផ្សាយស្ដីពីផលប៉ះពាល់គ្រោះថ្នាក់នៃគ្រឿងញៀន

មន្ត្រីកងរាជអាវុហត្ថខេត្តបន្ទាយមានជ័យ បន្តចុះធ្វើយុទ្ធនាការ ផ្សព្វផ្សាយស្ដីពីផលប៉ះពាល់គ្រោះថ្នាក់នៃគ្រឿងញៀន

បន្ទាយមានជ័យ: នៅវេលាម៉ោង0៩ និង០០ព្រឹក ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៧ មន្ត្រីកងរាជអាវុហត្ថខេត្តបន្ទាយមានជ័យ ដឹកនាំដោយលោកវរសេនីយ៍ឯក ថូ សេង មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ លោកវរសេនីយ៍ទោ ធៀម ភក្តី ប្រធានមន្ទីរបច្ចេកទេសសន្តិសុខ
ទទួលការងារអប់រំស្ដារនីតិសម្បទា និងលោកអនុសេនីយ៍ទោ ភិន ចេតនា មេបញ្ជាការរង មូលដ្ឋានស្រុកស្វាយចេក បានចុះធ្វើយុទ្ធនាការ ផ្សព្វផ្សាយស្ដីពីផលប៉ះពាល់គ្រោះថ្នាក់នៃគ្រឿងញៀន ជូនដល់ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស នៅវិទ្យាល័យផ្គាំ ស្ថិតក្នុងភូមិផ្គាំ ឃុំផ្គាំ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ និងដោយមានការចូលរួមពីសំណាក់ លោកគ្រូ អ្នកគ្រូ សរុបចំនួន១៨នាក់ ក្នុងនោះ ស្រីចំនួន០៧នាក់ និងសិស្សានុសិស្ស សរុបចំនួន ៤១៩នាក់ ក្នុងនោះស្រីចំនួន២១៩នាក់។


(អត្ថបទៈ ម៉ាន់ ដាវីត)