ស្វាយរៀង: នៅវេលាម៉ោង០៩ និង០០ព្រឹក ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៧ មន្ត្រីកងរាជអាវុហត្ថខេត្តស្វាយរៀង ដឹកនាំដោយលោកវរសេនីយ៍ឯក ស្រី វុត្ថា មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តស្វាយរៀង និងលោកវរសេនីយ៍ទោ យ័ន្ត សេង ប្រធានមន្ទីរស្រាវជ្រាវ និងយុត្តិធម៌ បានចុះធ្វើយុទ្ធនាការ ផ្សព្វផ្សាយស្ដីពីផលប៉ះពាល់គ្រោះថ្នាក់ នៃគ្រឿងញៀន ជូនដល់ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស នៅសាលាវិទ្យាល័យ ពោធំ ស្ថិតនៅភូមិល្វា ឃុំគ្រួស ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង ដោយមានការចូលរួមពីសំណាក់ លោកគ្រូ អ្នកគ្រូ សរុបចំនួន៥៤នាក់ ក្នុងនោះ ស្រីចំនួន១៧នាក់ និងសិស្សានុសិស្ស សរុបចំនួន ១២២៩នាក់ ក្នុងនោះស្រីចំនួន៦៣៤នាក់។
ក្នុងពិធីនោះដែរ លោកវរសេនីយ៍ឯក ស្រី វុត្ថា បានផ្សព្វផ្សាយ ស្ដីពីផលប៉ះពាល់គ្រោះថ្នាក់ នៃគ្រឿងញៀន ដោយបានលើកយក មាត្រាមួយចំនួនពាក់ព័ន្ធ និងការដាំដុះ ជូញដូរ រក្សាទុក ចែកចាយ និងការប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ។
ក្នុងពិធីនេះដែរ ក៍មានសំនួរចម្លើយ ដែលសិស្សណាឆ្លើយត្រូវ ជូនរង្វាន់០១នាក់
ទទូលបានសៀវភៅចំនួន០១ក្បាល ប៊ិច១ដើម និងថវិកា២ម៉ឺនរៀល។
ចុងបញ្ចប់នៃពិធីផ្សព្វផ្សាយនេះ លោកវរសេនីយ៍ទោ យ័ន្ត សេង ប្រធានមន្ទីរស្រាវជ្រាវ និងយុត្តិធម៌ ក៏បានផ្តាំផ្ញើដល់ ប្អូនៗ ក្មួយៗ សិស្សានុសិស្ស ត្រូវជៀសអោយឆ្ងាយពីគ្រឿងញៀន និងត្រូវនិយាយថា ទេ ចំពោះគ្រឿងញៀន។
(អត្ថបទៈ ម៉ាន់ ដាវីត)