You are currently viewing បង្ការ ទប់ស្កាត់ដោយរឹតបន្តឹង ចំពោៈបញ្ហាបទល្មើសព្រហ្មទណ្ឌនៅតាមមូលដ្ឋានឲ្យបានចាប់ពីពេលនេៈតទៅ

បង្ការ ទប់ស្កាត់ដោយរឹតបន្តឹង ចំពោៈបញ្ហាបទល្មើសព្រហ្មទណ្ឌនៅតាមមូលដ្ឋានឲ្យបានចាប់ពីពេលនេៈតទៅ

កំពង់ស្ពឺៈ ត្រូវបន្តទប់ស្កាត់ និងបង្ការឲ្យតឹងរឹងបំផុតចាប់ពេលនេៈតទៅ ជាពិសេសក្នុងកំឡុងពេលបោៈឆ្នោត ជៀសវាងមានការបង្ករពីសំណាក់ជនខិលខូច ប៉ៈពាល់ដល់សតិអារម្មណ៏បងប្អូនប្រជាពលរដ្ឋ ។ ការលើកឡើងបែបនេៈ គឺបានធ្វើឡើងក្នុងកិច្ចប្រជុំត្រួតពិនិត្យ ការអនុវត្តតួរនាទី ភារកិច្ច និងការងារកងរាជអាវុធហត្ថប្រចាំខែកុម្ភៈ និងទិសដៅខែមិនា ឆ្នាំ២០១៧ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ។

ឯកឧត្តម ឧត្តមសេនីយ៏ត្រី ជូ សារុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានលើកឡើងថា ចាប់ពីពេលនេៈទៅ កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺទាំងអស់ ត្រូវបន្តយ៉ាងតឹងរឹងរាល់ការងារបង្ការ និងទប់ស្កាត់អំពើលួច ឆក់ ប្លន់ ឲ្យខានតែបាន ព្រោៈនៅពេលខាងមុខប្រទេសយើងនិងមានការបោៈឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ ដូចនេៈកម្លាំងអាវុធហត្ថយើងមានតួរនាទីជាអ្នកការពារសុវត្តិភាពជូនដល់គ្រប់ភាគីពាក់ពន្ធ័។

ឯកឧត្តម ឧត្តមសេនីយ៏ត្រី ជូ សារុន បានបន្តដោយសង្កត់ធ្ងន់ថា ជាពិសេសត្រូវបង្ក្រាបឲ្យខានតែបានចំពោៈការដាក់កុងត្រូលជជុៈ នៅក្នុងមូលដ្ឋានដែលខ្លួនគ្រប់គ្រង ។ រឿងដាក់ត្រូលជជុៈបានធ្វើឲ្យបងប្អូនប្រជាពលរដ្ឋមានការខឹងសម្បារយ៉ាងខ្លាំង ដូចនេៈត្រូវបង្ក្រាបឲ្យបានមុនគេនូវកងកម្លាំងក្នុងខេត្តជាមុនសិន មុនពេលទៅបង្ក្រាបក្រុមជនឆ្លៀតឪកាសនៅតាមដងផ្លូវនានាដែលពួនស្ទាក់ចាប់ជំរឹតពី ឡាន គោយន្ត រ៉ឺម៉ក របស់ប្រជាពលរដ្ឋ ។

ក្នុងឪកាសនោៈដែរ ឯកឧត្តម ឧត្តមសេនីយ៏ត្រី ជូ សារុន បានបន្តដាស់តឿនជាថ្មី រាល់ការបង្ក្រាបបទល្មើសធនធានធម្មជាតិ បទល្មើសធនធានរ៉ែ ឲ្យសស្រាក់ស៊្រាំ និងបន្តអប់រំចំពោៈបងប្អូនឲ្យយល់អំពីច្បាប់ និងការបំផ្លិចបំផ្លាញចំពោៈបទល្មើសនេៈផងដែរ។


(អត្ថបទៈ សំនៀង)