You are currently viewing ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ជួយស្ត្រីវ័យចំណាស់០៣រូប ក្នុងការវះកាត់ភ្នែកឡើងបាយ ដោយធានារ៉ាប់រងទៅលើការចំណាយទាំងអស់

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ជួយស្ត្រីវ័យចំណាស់០៣រូប ក្នុងការវះកាត់ភ្នែកឡើងបាយ ដោយធានារ៉ាប់រងទៅលើការចំណាយទាំងអស់

ភ្នំពេញៈ នៅព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៧ ក្រុមគ្រូពេទ្យ នៃការិយាល័យសុខាភិបាល នៃបញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចុះទៅលំនៅដ្ឋានប្រជាពលរដ្ឋ ដែលមានជម្ងឺភ្នែកឡើងបាយ ហើយមើលមិនឃើញចំនួន០៣នាក់ ដែលកំពុងរស់នៅក្នុងសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ដើម្បីពិនិត្យស្ថានភាពជម្ងឺ និងជូនពួកគាត់មកទទួលការវះកាត់នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ដែលធ្វើការពិនិត្យព្យាបាលដោយមិនគិតតម្លៃសេវា។ អ្នកជម្ងឺទាំង០៣នាក់នោះរួមមានឈ្មោះៈ
១- ឈ្មោះ ប៉ុក សារុំ ភេទស្រី អាយុ៦៨ឆ្នាំ រស់នៅភូមិក្រាំងស្វាយ
២- ឈ្មោះ មែ ហេង ភេទស្រី អាយុ៧១ឆ្នាំ រស់នៅភូមិស្រីស្នំ
៣- ឈ្មោះ សួន ស៊ន ភេទស្រី អាយុ៧១ឆ្នាំ រស់នៅភូមិស្រីស្នំ

ពួកគាត់ទាំង០៣នាក់នេះ បានស្នើសុំការជួយឧបត្ថម្ភគាំទ្រ និងសណ្តោស ពីសំណាក់ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជា មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ តាមរយៈប្រធានភូមិរៀងៗខ្លួន ដោយសារពួកគាត់ធ្លាប់បានដឹងព័ត៌អំពីសណ្តានចិត្តមនុស្សធម៌របស់ ឯកឧត្តម រ័ត្ន ស្រ៊ាង ក្នុងរយៈកាលកន្លងមក ជាពិសេសពេលថ្មីៗនេះ។

ពួកគាត់បានឃើញព័ត៌មានស្តីពី ឯកឧត្តម រ័ត្ន ស្រ៊ាង បានយកចិត្តទុកដាក់ជួយដល់ ស្រ្តីមេម៉ាយម្នាក់ឈ្មោះ ស៊ុន សុខុម អាយុ៤០ឆ្នាំ រស់នៅភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ តាំងពីគាត់នៅងងឹតភ្នែកទាំងសងខាងរហូតបានជាមើលឃើញឡើងវិញ ហើយ ឯកឧត្តម រ័ត្ន ស្រ៊ាង ថែមទាំងបន្តជួយឧបត្ថម្ភជីវភាពស្រ្តីម្នាក់នោះនូវអង្ករ០២ការ៉ុង និងថវិកា២០ម៉ឺនរៀល ជារៀងរាល់ខែទៀត ទើបធ្វើឲ្យពួកគាត់ទាំង០៣នាក់ រំជួលចិត្តស្វែងរកការជួយគាំទ្រពី ឯកឧត្តម រ័ត្ន ស្រ៊ាង ឲ្យខាងតែបាន។

ជាលទ្ធផលពួកគាត់ទាំង៣នាក់ ត្រូវបានគ្រូពេទ្យសម្រេចធ្វើការវះកាត់ភ្នែកនៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧ចំនួន២នាក់ និងម្នាក់ទៀតរងចាំពិនិត្យតាមដានបន្តទៀតសិន ទើបកំណត់ថ្ងៃវះកាត់ជាក្រោយ។

គួររំលឹកដែរថា ក្នុងរយៈកាលកន្លងមក ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាននិងកំពុងជួយឧបត្ថម្ភជីវភាពប្រចាំខែ ដល់គ្រួសារទុរគតជាច្រើនផ្សេងទៀតផងដែរ ទាំងនៅខេត្តបន្ទាយមានជ័យ និងក្នុងរាជធានីភ្នំពេញ ដូចជា៖
១ – ឈ្មោះ ពុំ សុផល ភេទស្រី អាយុ៦០ឆ្នាំ (ចាស់ជរាមានចៅក្នុងបន្ទុក០៧នាក់) រស់នៅភូមិដំណាក់សង្កែ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ទទួលបានអង្ករ០៣ការ៉ុង និងថវិកា២០ម៉ឺនរៀល ក្នុង១ខែ។
២ – ឈ្មោះ ខាន់ សួន អាយុ៦៩ឆ្នាំ រស់នៅភូមិព្រែករទាំង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ(មានចៅក្នុងបន្ទុក១០នាក់) ទទួលបានអង្ករ០៣ការ៉ុង និងថវិកា២០ម៉ឺនរៀល ក្នុង១ខែ។
៣ – ឈ្មោះ ប្រាជ្ញ ចែម ភេទស្រី អាយុ៥៩ឆ្នាំ (ចាស់ជរាគ្មានទីពឹង) រស់នៅភូមិព្រែករទាំង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ទទួលបានអង្ករ០២ការ៉ុង និងថវិកា២០ម៉ឺនរៀល ក្នុង១ខែ។
៤ – ឈ្មោះ ឡង់ ស៊ីនួន ភេទស្រី អាយុ ៤៨ឆ្នាំ (មេម៉ាយក្រីក្រកូនច្រើន) រស់នៅភូមិដំណាក់សង្កែ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ទទួលបានអង្ករ០២ការ៉ុង និងថវិកា២០ម៉ឺនរៀល ក្នុង១ខែ។
៥- ឈ្មោះ ស៊ុន សុខុម ភេទស្រី អាយុ៤០ឆ្នាំ (មេម៉ាយ ទើបព្យាបាលភ្នែកទាំងសងខាងជាបានមើលឃើញឡើងវិញ) នៅភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ទទួលបានអង្ករ០២ការ៉ុង និងថវិកា២០ម៉ឺនរៀល ក្នុង១ខែ។
៦-ឈ្មោះ ស៊ុម ឡុងហេង ភេទប្រុស អាយុ៥០ឆ្នាំ មានជម្ងឺលើសឈាមផង ទឹកនោមផ្អែមផង ឡើងអាស៊ីតផង ស្នាក់នៅផ្ទះលេខ ៦៨ ក្រុម១០ ភូមិជ្រោយបាសាក់ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ទទួលបានអង្ករ២ការ៉ុង ថវិកា២០ម៉ឺនរៀល ក្នុង១ខែ។
៧- ឈ្មោះ លី ចន្នី ភេទស្រី អាយុ៥០ឆ្នាំ (ស្រ្តីមេម៉ាយមានជម្ងឺប្រចាំកាយ) ស្នាក់នៅសង្កាក់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ទទួលបានអង្ករ១ការុង ថវិកា២០ម៉ឺនរៀល ក្នុង១ខែ។
៨- ឈ្មោះ សំ ទឹម ភេទ ស្រី អាយុ ៥២ ឆ្នាំ ( ជាជនពិការដៃម្ខាង ចិញ្ចឹមម្តាយចាស់ជរា និងកូនស្រី មានសតិមិនគ្រប់គ្រាន់ ) រស់នៅ ភូមិ-ឃុំ ស្រះរាំង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។ ទទួលបានអង្ករ ០១ការ៉ុង ថវិកា១០ម៉ឺនរៀលក្នុង១ខែ ។
៩- ឈ្មោះ ហុក តោត ភេទ ស្រី អាយុ ៧៨ ឆ្នាំ ( ចាស់ជរាគ្មានទីពឹង ) រស់នៅភូមិ ហ្លួង ឃុំ ឫស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។ ទទួលបានអង្ករ០១ការ៉ុង ថវិកា១០ម៉ឺនរៀល ក្នុង១ខែ។
១០ – ឈ្មោះ គង់ រស់ ភេទ ប្រុស អាយុ ៨៨ ឆ្នាំ ( ចាស់ជរាគ្មានទីពឹង ) រស់នៅភូមិ ហ្លួង ឃុំ ឫស្សីក្រោក ស្រុក មង្គលបូរី ខេត្តបន្ទាយមានជយ័។ ទទួលបានអង្ករ០១ការ៉ុង ថវិកា១០ម៉ឺនរៀល ក្នុង១ខែ។
១១ – ឈ្មោះ អ៊ឹម ប្លែក ភេទប្រុស អាយុ៨១ឆ្នាំ (ចាស់ជរាពិកាភ្នែក នៅជាមួយកូនអាយុជាង៦០ឆ្នាំពិកាភ្នែកដូចគ្នា) រស់នៅភូមិអង្គាបុស្ស សង្កាត់កោះពងសត្វ ក្រុងសិរិសោភ័ណ ខេត្តបន្ទាយមានជ័យ ទទួលបានអង្ករ០១ការ៉ុង ថវិកា១០ម៉ឺនរៀល ក្នុង១ខែ។


(អត្ថបទៈ សឹុម ហ៊ាន)