You are currently viewing មន្ត្រីកងរាជអាវុធហត្ថខេត្តរតនគិរី បន្តចុះធ្វើយុទ្ធនាការ ផ្សព្វផ្សាយអំពីផលប៉ះពាល់គ្រោះថ្នាក់ នៃគ្រឿងញៀន

មន្ត្រីកងរាជអាវុធហត្ថខេត្តរតនគិរី បន្តចុះធ្វើយុទ្ធនាការ ផ្សព្វផ្សាយអំពីផលប៉ះពាល់គ្រោះថ្នាក់ នៃគ្រឿងញៀន

រតនគិរីៈ នៅវេលាម៉ោង០៨ និង០០នាទីព្រឹក ថ្ងៃទី២២ ខែកុម្ភះ ឆ្នាំ២០១៧ មន្ត្រីកងរាជអាវុធហត្ថខេត្តរតនគិរី ដឹកនាំដោយ លោកវរសេនីយ៍ទោ គិន វណ្ណា ប្រធានមន្ទីរយុត្តិធម៌ កងរាជអាវុធហត្ថខេត្តរតនីរី និងលោកស្រី កុយ កុសល អភិបាលរង នៃគណ:អភិបាលស្រុកបរកែវ បានចុះធ្វើយុទ្ធនាការ ផ្សព្វផ្សាយអំពីផលប៉ះពាល់គ្រោះថ្នាក់
នៃគ្រឿងញៀន ជូនដល់ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សនៅអនុវិទ្យាល័យបរកែវ ស្ថិតក្នុងភូមិ១ ឃុំឡាមិញ ស្រុកបរកែវ ខេត្តរតនគិរី សរុបចំនួន៨៥៩នាក់ ក្នុងនោះមានស្រីចំនួន៣១៨នាក់។

លោកស្រី កុយ កុសល អភិបាលរង នៃគណ:អភិបាលស្រុកបរកែវ បានសំដែង នូវអំណអរគុណ ដល់មន្ត្រីកងរាជអាវុធហត្ថខេត្តរតនគិរី ដែលបានអញ្ជើញមកអប់រំច្បាប់ ស្ដីពីការត្រួតពិនិត្យគ្រឿងញៀន និងផលប៉ះពាល់ នៃការប្រើប្រាស់គ្រឿងញៀន ដល់ប្រជាពលរដ្ឋ នៅមូលដ្ឋានស្រុក ព្រមទាំងបានផ្ដាំផ្ញើ ដល់ សមាជិក សមាជិកា ក្នុងអង្គពិធី យកចិត្តទុកដាក់ស្ដាប់ការធ្វើបទបង្ហាញ របស់ មន្ត្រីកងរាជអាវុធហត្ថ ហើយក៏សុំអោយមានកម្មវិធីនេះកើតមានជាបន្តបន្ទាប់ផងដែរ។

ក្នុងឱកាសនោះដែរ លោកវរសេនីយ៏ឯក កង សារ៉េត មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តរតនគិរី បានផ្សព្វផ្សាយផែនការស្តីពីយុទ្ធនាការ ប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី១ លេខ០១ផក ចុះថ្ងៃទី ១៣/ធ្នូ/២០១៦របស់រាជរដ្ឋាភិបាល មកផ្សព្វផ្សាយ ធ្វើបទបង្ហាញ ច្បាប់ស្ដីពីការ ត្រួតពិនិត្យគ្រឿងញៀន ដោយបានលើកយក មាត្រាមួយចំនួន ពាក់ពន្ធ័ និងការ ដាំដុះ ការជូញដូរ ការរក្សាទុក ការចែកចាយ និងការប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងបានធ្វើការពន្យល់អំពី ផលប៉ះពាល់នៃ ការប្រើប្រាស់គ្រឿងញៀន ជូនដល់សមាជិក សមាជិការ ដែលបានចូលរួមផងដែរ។

ចុងបញ្ចប់នែពិធីផ្សព្វផ្សាយនេះ លោកវរសេនីយ៏ឯក កង សារ៉េត ក៏បានផ្តាំផ្ញើដល់ប្អូនៗ ក្មួយៗ សិស្សានុសិស្ស ត្រូវជៀសអោយឆ្ងាយពីគ្រឿងញៀន និង ត្រូវនិយាយ
ថា ទេ ចំពោះគ្រឿងញៀន ។


(អត្ថបទៈ ម៉ាន់ ដាវីត)