You are currently viewing ពស់ថ្លាន់ចំនួន០៣ក្បាល ត្រូវបានយកទៅថែបំប៉ន និងដោះលែងនៅតំបន់ព្រៃធម្មជាតិ

ពស់ថ្លាន់ចំនួន០៣ក្បាល ត្រូវបានយកទៅថែបំប៉ន និងដោះលែងនៅតំបន់ព្រៃធម្មជាតិ

បន្ទាយមានជ័យៈ នៅវេលាម៉ោង១៤ និង០០នាទីរសៀល ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៧ លោកឧត្តមសេនីយ៍ត្រី វង្ស ធី មេបញ្ជាការរង និងជា នាយសេនាធិការ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានប្រគល់ពស់ថ្លាន់ចំនួន០៣ក្បាល ទម្ងន់ ៤៥ គីឡូក្រាម ជូនដល់ លោកវរសេនីយ៍ឯក គួច ហាក់ស៊្រុន តំណាង
កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោក វ៉ាន់ មុន្នី តំណាងឲ្យក្រុមអន្តរាគមន៍បង្ក្រាបបទល្មើសសត្វព្រៃចល័ត ដើម្បីយកទៅថែបំប៉ន និងដោះលែងនៅតំបន់ព្រៃធម្មជាតិ។


(អត្ថបទៈ ឡាក់ ភី)