You are currently viewing នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តក្រចេះ បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារ កងរាជអាវុធហត្ថប្រចាំខែកុម្ភៈ

នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តក្រចេះ បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារ កងរាជអាវុធហត្ថប្រចាំខែកុម្ភៈ

ក្រចេះ: នៅវេលាម៉ោង១៤ និង០០នាទីរសៀល ថ្ងែទី២៣ ខែកុម្ភៈ ឆ្នាំ២០១៧ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តក្រចេះ បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារ កងរាជអាវុធហត្ថប្រចាំខែកុម្ភៈ និងលើកទិសដៅការងារខែមីនា ឆ្នាំ២០១៧ ក្រោមអធិបតីភាព ឯកឧត្តម ឧត្ដមសេនីយ៍ត្រី រស់ សារ៉េត មេបញ្ជាការរង
ទទួលផែនការប្រតិបត្តិការ កងរាជអាវុធហត្ថខេត្តក្រចេះ តំណាង ឯកឧត្តម ឧត្តមសេនីយ៍ត្រី សាន្ត ប៊ុនថាន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តក្រចេះ និងដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកមេបញ្ជាការរង នាយរងសេនាធិការ នាយ នាយរងការិយាល័យ ប្រធានមន្ទីរ អនុប្រធានមន្ទីរ មេបញ្ជាការមូលដ្ឋាន ក្រុង ស្រុក និងប្រធានស្នាក់ការសន្តិសុខ និងនាយអាវុធហត្ថដែលមានការពាក់ព័ន្ធ សរុបចំនួន៤៥នាក់។

ក្នុងកិច្ចប្រជុំនោះផងដែរ ឯកឧត្តម ឧត្តមសេនីយ៍ត្រី រស់ សារ៉េត ក៏បានបង្ហាញពីភាពខ្លាំង និងភាពខ្សោយ របស់កងរាជអាវុធហត្ថខេត្តក្រចេះ ដែលបាន អនុវត្ត តួនាទី ភារកិច្ច និងការងារបានល្អប្រសើរ នៅបណ្ដាមូលដ្ឋាន កងរាជអាវុធហត្ថ នីមួយៗ ដើម្បីខិតខំបន្តទិសដៅការងារ សម្រាប់ ខែមីនា ឆ្នាំ២០១៧ ខាងមុខឲ្យបានល្អប្រសើរជាងនេះទៅទៀត។


(អត្ថបទៈ ម៉ាន់ ដាវីត)