You are currently viewing ឧត្តមសេនីយ៍ឯក សិុន សូផាន្នី អញ្ជើញជាអធិបតី ក្នុងពិធីបំពាក់ឋានន្តរសក្តិ និងផ្លាស់ប្តូរមុខងារ

ឧត្តមសេនីយ៍ឯក សិុន សូផាន្នី អញ្ជើញជាអធិបតី ក្នុងពិធីបំពាក់ឋានន្តរសក្តិ និងផ្លាស់ប្តូរមុខងារ

ភ្នំពេញៈ ព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៧ នៅសាលប្រជុំអគារសេនាធិការដ្ឋាន នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស ឯកឧត្តម ឧត្តមសេនីយ៍ឯក សិុន សូផាន្នី មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ទទួលបន្ទុកផែនកសាងកម្លាំង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជា មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបំពាក់ឋានន្តរសក្តិថ្នាក់ឧត្តមសេនីយ៍ត្រី ចំនួន១៥រូប និងផ្តាស់ប្តូរមុខងារ ចំនួន០១រូប ដល់នាយទាហានជាន់ខ្ពស់ នៃកងរាជអាវុធហត្ថ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក សិុន សូផាន្នី បានមានប្រសាសន៍ថា ពិធីបំពាក់ឋានន្តរសក្តិ នាពេលនេះបានបង្ហាញពីការយកចិត្តទុកដាក់ និងមានទំនប់ចិត្តពីរាជរដ្ឋាភិបាល ក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ និងពីសំណាក់ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដល់នាយទាហាន នៃកងរាជអាវុធហត្ថ ដែលបានខិតខំបំពេញភារកិច្ចមិនខ្លាចនឿយហត់ហ៊ានធ្វើពលីកម្មគ្រប់បែបយ៉ាងក្នុងការរួមចំណែកការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈដើម្បីបំរើសេចក្តីសុខសាន្តរបស់ប្រជាពលរដ្ឋនិងសង្គមជាតិទាំងមូល និងស្របតាមកំណែទម្រង់របស់កងយោធពលខេមរភូមិន្ទពិសេសកំណែទម្រង់របស់កងរាជអាវុធហត្ថ តាមរចនាសម្ព័ន្ធចាត់តាំងថ្មីផងដែរ។

ក្នុងនាម ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជា មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងក្នុងនាម ឯកឧត្តមផ្ទាល់ សូមសម្តែងនូវការកោតសរសើរ និងវាយតម្លែខ្ពស់ចំពោះសា្នដៃដែលនាយទាហានជាន់ខ្ពស់ទាំង១៧រូប និងកងរាជអាវុធហត្ថគ្រប់លំដាប់ថ្នាក់ដែលបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ចនិងបេសកកម្មរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់សម្រេចបានលទ្ធផលជាផ្លែផ្កាគួរជាទីមោទនៈជូនជាតិមាតុភូមិ។

កន្លងមកកម្លាំងកងរាជអាវុធហត្ថនៅទូទាំងប្រទេសដែលបានខិតខំបំពេញតួនាទីភារកិច្ចជានគរបាលរដ្ឋបាលនគរបាលយុត្តិធម៌តម្រួតយោធា និងផ្តល់កម្លាំងដល់អន្តរក្រសួងតាមការស្នើសុំដើម្បីពង្រឹងការអនុវត្តច្បាប់ព្រមទាំងយកចិត្តទុកដាក់បំពេញបេសកកម្មបង្ការបង្រ្កាបសង្គ្រោះប្រកបដោយប្រសិទ្ធភាពដែលគ្រប់ប្រតិបត្តិការរបស់កងរាជអាវុធហត្ថតែងតែគោរពតាមច្បាប់ គោរពបទបញ្ជា គោរពក្រមសីលធម៌ វិជ្ជាជីវៈ និងគោរពសិទ្ធិមនុស្សធ្វើឲ្យមានការគាំទ្រពីគ្រប់មជ្ឈដ្ឋានក្នុងសង្គមជាតិតែងតែចាត់ទុកកម្លាំងកងរាជអាវុធហត្ថជាកម្លាំងមួយផ្នែកដែលមិនអាចខ្វះបានក្នុងរួមចំណែកការពារសន្តិសង្គមសណ្តាប់ធ្នាប់សាធារណៈនិងពង្រឹងការអនុវត្តច្បាប់នៅព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តម ឧត្តមសេនីយ៍ឯក សិុន សូផាន្នី បានលើកឡើងពីទស្សនវិស័យក្នុងការដឹកនាំនាពេលបច្ចុប្បន្ន និងទៅអនាគតរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា ធ្វើយ៉ាងណាឲ្យកម្លាំងអាវុធហត្ថមានភាពរឹងមាំទាំងបរិមាណទាំងគុណភាពដើម្បីរ៉ាប់រងភារកិច្ចដែលរដ្ឋាភិបាល ក្រសួងការពារជាតិ និងអគ្គបញ្ជាការដ្ឋាន ប្រគល់ជូន ពីព្រោះប្រតិបត្តិការរបស់កងរាជអាវុធហត្ថ មានឧបនិស្ស័យជាអន្តរក្រសួង ពាក់ព័ន្ធជាមួយប្រជាពលរដ្ឋ សង្គមស៊ីវិល កម្លាំងប្រដាប់អាវុធ ក្រសួងស្ថាប័នរបស់រដ្ឋ និងប្រព័ន្ធតុលាការ។

ដូច្នេះទៀមទារឲ្យកម្លាំងកងរាជអាវុធហត្ថ ត្រូវមានសមត្ថភាពចំណេះដឺងខ្ពស់ ផ្នែកយោធា ស៊ីវិល ច្បាប់និងគោរពសិទ្ធិមនុស្ស និងបានយកចិត្តទុកដាក់អប់រំ ហ្វឹកហ្វឺនលើកកម្ពស់សមត្ថភាពបុគ្គលិកកងរាជអាវុធហត្ថទាំងនៅស្ថាប័ន អង្គភាពនិងនៅសាលា ឲ្យប្រកាន់ភ្ជាប់នូវសីលទាំង៥របស់កងរាជអាវុធហត្ថ ព្រមទាំងហ្វឹកហ្វឺនកសាងធនធានមនុស្សឲ្យមានគុណភាព៥ប្រាំយ៉ាងឲ្យមានសមត្ថភាពស្ទាត់ជំនាញវិជ្ជាជីវៈ កម្លាំងខ្លាំងក្លា រហ័សរហួន អង់អាចក្លាហាន មានវិន័យនិងសេចក្តីថ្លៃថ្នូរ ព្រមជាមួយនោះបន្តខិតខំដោះស្រាយការងារគោលនយោបាយ ការងារកសាងជំរំជម្រក មធ្យោបាយគ្រឿងបំពាក់។