You are currently viewing ជនសង្ស័យដឹកឈើ សមត្ថកិច្ចជំនាញឃាត់ បែរ​ជា​ដុត​រថយន្តចោល​រត់គេចខ្លួន​

ជនសង្ស័យដឹកឈើ សមត្ថកិច្ចជំនាញឃាត់ បែរ​ជា​ដុត​រថយន្តចោល​រត់គេចខ្លួន​

អហ.ព្រៃវែង៖នៅវេលាម៉ោង២០និង២៥នាទី ថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៥ កម្លាំងកងរាជ​អាវុធហត្ថខេត្ត សហការ​ជាមួយនឹងកម្លាំងចម្រុះស្រុកកំចាយមារ បានធ្វើការ​ឃាត់រថយន្តដឹកឈើ០១គ្រឿង នៅលើផ្លូវ​ជាតិលេខ០៨ នៅចំណុចភូមិ ទន្សាយចូលហិប ឃុំដូនកឹង ស្រុកកំចាយមារ​ ខេត្តព្រៃវែង ។​
ក្នុងការ​ចុះឃាត់នេះ​ម្ចាស់រថយន្តមានការរឹងទទឹង នៅម៉ោង២១និង៥០នាទីក្នុងថ្ងៃខែឆ្នាំដដែល ខណៈដែលរថយន្តនេះបានឈប់នៅមុខផ្ទះតានៅ ក្នុងភូមិសាមគី ឃុំក្រញូង ស្រុកកំចាយមារ ខេត្តព្រៃវែង ដោយសមត្ថកិច្ចបានឲ្យម្ចាស់រថយន្តបើករថយន្តចូលបរិវេណ​ស្នាក់ការសង្កាត់រដ្ឋបាលព្រៃឈើ តែម្ចាស់រថយន្តមិនព្រម​ចូលតាមការសំណូមពរទេ ។
រហូតដល់ម៉ោង២២និង១៧នាទី​ម្ចាស់រថយន្តបានដុត​រថយន្ត​ចោល រួច​ម្ចាស់រថយន្តបាននាំគ្នាឡើងជិះរថយន្តផ្សេងគេចខ្លួនបាត់​។​
ដោយឃើញស្ថានភាពភ្លើងកំពង់ឆេះរថយន្ត សមត្ថកិច្ចក៏បានសហការជាមួយប្រជាពលរដ្ឋនៅជិតខាងបានបាញ់ទឹកពន្លត់ភ្លើងដែលកំពុងឆេះរថយន្តនោះអោយរលត់ទៅវិញ ហើយរថយន្តត្រូវឆេះខូចខាតទាំងស្រុង បច្ចុប្បន្នរថយន្តនិងឈើរក្សាទុកនៅសង្កាត់រដ្ឋបាលព្រៃឈើស្រុកកំចាយមារ៕
9111c0fc48e2bc99f59a38eda3f3dc65