ស្ទឹងត្រែងៈ កម្លាំងកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង សហការជាមួយ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថក្រុងស្ទឹងត្រែង ដឹកនាំដោយលោកវរសេនីយ៍ឯក ដួង វិចិត្រ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តស្ទឹងត្រែង បានធ្វើការឃាត់ខ្លួន ជនសង្ស័យម្នាក់ នៅវេលាម៉ោង១៦ និង៣០នាទីល្ងាច ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតនៅចំណុចភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង សង្ស័យមានជាប់ពាក់ព័ន្ធជាមួយសារធាតុញៀន។
នេះបើតាមការឱ្យដឹងពីលោកវរសេនីយ៍ឯក ដួង វិចិត្រ បានប្រាប់ភ្នាក់ងារ GRK News ឱ្យដឹងថា ជនសង្ស័យដែលត្រូវបាន កម្លាំងកងរាជអាវុធហត្ថ ធ្វើការឃាត់ខ្លួននោះមានឈ្មោះ
នូ គឹមសេង ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិព្រែក សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។
មន្ត្រីដដែល បានបញ្ជាក់ឱ្យដឹងទៀតថា ការឃាត់ខ្លួនជនសង្ស័យខាងលើនេះ គឺធ្វើឡើងទៅតាមដីការបង្គាប់ឲ្យចាប់ខ្លួន លេខ០២ចុះថ្ងៃទី២៧/០២/២០១៧ របស់លោកគង់ កូមិន្ទ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តស្ទឹងត្រែង។
មន្ត្រីដដែល បានបញ្ជាក់បន្ថែមឱ្យដឹងទៀតថា ជនសង្ស័យខាងលើនេះ គឺជាមុខសញ្ញាចាស់ទើបចេញពីពន្ធនាគារក្នុងករណីបទល្មើជួញដូរគ្រឿងញៀន និងមុនពេលចាប់ខ្លួនជននេះបានធ្វើសកម្មភាពយ៉ាងសកម្ម ចែកចាយប្រើប្រាស់គ្រឿងញៀន និងជាបងធំបង្ខិតបង្ខំ គំរាម កំហែងយុវជនមួយចំនួនឲ្យប្រើប្រាស់គ្រឿងញៀន បង្គាប់ឲ្យប្រព្រឹត្តបទល្មើសដូចជាលួច ឆក់ និងបង្កអសន្តិសុខសង្គមផ្សេងៗទៀតជាដើម។
ជនសង្ស័យ ត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថ បានកសាងសំណុំរឿង ដើម្បីចាត់ការបន្ត តាមនីតិវិធី។
(អត្ថបទៈ ម៉ាន់ ដាវីត)