កណ្តាលៈ នៅវេលាម៉ោង០៧ និង០០នាទីព្រឹក ថ្ងៃទី២៤ ខែកុម្ភះ ឆ្នាំ២០១៧ មន្ត្រីកងរាជអាវុធហត្ថខេត្តកណ្តាល ដឹនាំដោយ លោកវរសេនីយ៍ឯក ទូច អីុណាន មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកណ្តាល តំណាង ឯកឧត្តម ឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកណ្តាល និងលោក ជីវ សីុវុត្ថា អភិបាលរងក្រុងតាខ្មៅ និងក្រុមការងារតំណាងអោយសហភាពសហពន្ធ័យុវជនខេត្តកណ្តាល បានចុះធ្វើយុទ្ធនាការ ផ្សព្វផ្សាយអំពីផលប៉ះពាល់គ្រោះថ្នាក់ នៃគ្រឿងញៀន ដល់សិស្ស នៅអនុវិទ្យាល័យសេរីភាព ស្ថិតក្នុងភូមិតាខ្មៅ ឃុំតាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
ពិធីនេះមានការចូលរួមពីសំណាក់ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស សរុបចំនួន១៧៣៣នាក់ ក្នុងនោះមានស្រីចំនួន ៦៩៤នាក់។
(អត្ថបទៈ ម៉ាន់ ដាវីត)