កំពង់ចាមៈ នៅវេលាម៉ោង០៧ និង០០នាទីព្រឹក ថ្ងៃទី២៣ ខែកុម្ភះ ឆ្នាំ២០១៧ មន្ត្រីមូលដ្ឋាន កងរាជអាវុធហត្ថស្រុកស្ទឹងត្រង់ បានចុះធ្វើយុទ្ធនាការ ផ្សព្វផ្សាយអំពីផលប៉ះពាល់គ្រោះថ្នាក់ នៃគ្រឿងញៀន ដល់សិស្ស នៅវិទ្យាល័យ សម្តេចហ៊ុន សែនពាមកោះស្នា ស្ថិតនៅភូមិពាមក្នុង ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។
ពិធីនេះមានការចូលរួមពីសំណាក់ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស សរុបចំនួន៧៨៤នាក់ ក្នុងនោះមានស្រីចំនួន ៤០៨នាក់។