You are currently viewing មន្ត្រីកងរាជអាវុធហត្ថខេត្តកំពង់ចាម បន្តចុះធ្វើយុទ្ធនាការ ផ្សព្វផ្សាយអំពីផលប៉ះពាល់គ្រោះថ្នាក់ នៃគ្រឿងញៀន

មន្ត្រីកងរាជអាវុធហត្ថខេត្តកំពង់ចាម បន្តចុះធ្វើយុទ្ធនាការ ផ្សព្វផ្សាយអំពីផលប៉ះពាល់គ្រោះថ្នាក់ នៃគ្រឿងញៀន

កំពង់ចាមៈ នៅវេលាម៉ោង១៤ និង០០នាទីរសៀល ថ្ងៃទី២៣ ខែកុម្ភះ ឆ្នាំ២០១៧ មន្ត្រីកងរាជអាវុធហត្ថខេត្តកំពង់ចាម ដឹកនាំដោយលោកវរសេនីយ៍ត្រី សែម ឃាង បានចុះធ្វើយុទ្ធនាការ ផ្សព្វផ្សាយអំពីផលប៉ះពាល់គ្រោះថ្នាក់ នៃគ្រឿងញៀន ដល់បុក្គលិក សន្តិសុខ និងអ្នកបំរើខារ៉ាអូខេចំនួន៤៧នាក់ ក្នុងនោះមានស្រី៤០នាក់ ស្ថិតនៅភូមិទី១១ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ចាម អោយយល់ជ្រួតជ្រាបពីផលប៉ះពាល់ នៃគ្រឿងញៀន និងបានអញ្ជើញម្ចាស់ហាងលក់ស៊ុប និងខារ៉ាអូខេ មកអប់រំណែនាំ និងធ្វើកិច្ចសន្យាមិនអោយផ្តល់ទីតាំងប្រើប្រាស់ និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។


(អត្ថបទៈ ម៉ាន់ ដាវីត)