បន្ទាយមានជ័យៈ នៅវេលាម៉ោង០៨ និង៣០នាទី ថ្ងៃទី២៤ ខែកុម្ភះ ឆ្នាំ២០១៧ នៅវិទ្យាល័យនិម្មិត ស្ថិតក្នុងភូមិនិម្មិតថ្មី សង្កាត់និម្មិត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មន្ត្រីកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ សហការជាមួយ មន្ត្រីមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ឯក ម៉ែន ភិរម្យ
មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ទទួលការងារយុត្តិធម៌ លោកវរសេនីយ៍ទោ ធៀម ភក្តី ប្រធានមន្ទីរបច្ចេកទេសសន្តិសុខ ទទួលការងារស្ដារនីតិសម្បទា និងលោកអនុសេនីយ៍ទោ ម៉ែន ស៊ីដែន មេបញ្ជាការរង កងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានចុះអប់រំផ្សព្វផ្សាយស្តីពីផលប៉ះពាល់ គ្រោះថ្នាក់ និងច្បាប់ស្តីពីគ្រឿងញៀន ដូចជាការជួញដូរ ការចែកចាយ និងការរក្សាទុក ដោយមានការចូលរួមពីលោកគ្រូ អ្នកគ្រូចំនួន៣២នាក់ ស្រី១២នាក់ និងសិស្សានុសិស្សសរុបចំនួន៦៧៥នាក់ ស្រី៣៥០នាក់ផងដែរ។
(អត្ថបទៈ ម៉ាន់ ដាវីត)