You are currently viewing ឃាត់រថយន្តចំនួន០១គ្រឿង ជាមួយឈើប្រណិតជាច្រើនដុំ

ឃាត់រថយន្តចំនួន០១គ្រឿង ជាមួយឈើប្រណិតជាច្រើនដុំ

រតនគិរីៈ នៅវេលាម៉ោង១០ និង៤៥នាទីព្រឹក ថ្ងៃទី២៤ ខែកុម្ភះ ឆ្នាំ២០១៧ កម្លាំងកងរាជអាវុធហត្ថខេត្តរតនគិរី សហការជាមួយ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកលំផាត់ បានធ្វើការបង្ក្រាបករណីដឹកជញ្ជូនឈើដោយគ្មានច្បាប់អនុញ្ញាតចំនួន០១លើក ស្ថិតនៅចំណុចភូមិសមុទ្រសេដា ឃុំសេដា ស្រុកលំផាត់ ខេត្តរតនគិរី។

នេះបើតាមការឱ្យដឹងពី មន្ត្រីកងរាជអាវុធហត្ថខេត្តរតនគិរី បានប្រាប់ភ្នាក់ងារ GRK News ឱ្យដឹងថា ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសខាងលើនេះផងដែរ កម្លាំងកងរាជអាវុធហត្ថ ក៏បានធ្វើការ ចាប់យកវត្ថុតាងមួយចំនួនរួមមាន រថយន្ត ចំនួន០១គ្រឿង រួមជាមួយឈើប្រណិតប្រភេទសុក្រម ចំនួន០៦កំណាត់ ដែលមានទំហំ ៧.១៤៤មែត្រគូប។

វត្ថុតាង ត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថ បានកសាងសំណុំរឿង ប្រគល់ជូនមន្ត្រីជំនាញរដ្ឋបាលព្រៃឈើ ដើម្បីចាត់ការបន្តតាមនិតិវិធី។


(អត្ថបទៈ ម៉ាន់ ដាវីត)