កំពង់ស្ពឺ៖ នៅថ្ងៃទី2 ខែកញ្ញា ឆ្នាំ2015 កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺដឹកនាំដោយលោក ឧត្តមសេនីយ៏ត្រី ជូ សារុន មេបញ្ជាការកងរាជអាវុធខេត្ត បាននាំយកអំណោយដល់គ្រួសារក្រីក្រដែលមានកូនជួបគ្រោៈថ្នាក់ចរាចរណ៏ហើយពុំមានលទ្ធភាពធ្វើបុណ្យនិងព្យាបាល ។
ជនរងគ្រោៈមានឈ្មោៈ ជួង សុភក្រ័ អាយុ 11ឆ្នាំនៅភូមត្រពាំងដុកគ្រួស ឃុំអូរ ស្រួច ខេត្តកំពង់ស្ពឺ (ស្លាប់)និងឈ្មោៈ ឃីម ពុទ្ធី អាយុ14 ឆ្នាំ ភូមិជាមួយគ្នា បានជួបគ្រោៈថ្នាក់ចរាចរណ៏ លើផ្លូវជាតិលេខ4ថ្ងទី26/09/2015 ដែលបានស្លាប់និងរបួស ក្រីក្រ។
លោក សួន ជា អាយុ40 ត្រូវជាឪពុក និងឪពុកបានស្តែងចេញនូវអារម្មណ៍ត្រេកអរចំពោៈវត្តមានរបស់អង្គភាពកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺដែលបាននាំអំណោយជាលុយកាក់សម្ភារៈមកចូលរួមមរណៈទុក្ខដល់កូននិងក្មួយរបស់គាត់នាថ្ងៃនេៈ ។លោកបានបន្តថាអ្វីដែលស្ទើនិងថ្លែងពុំបាននោៈពេលកូននិងក្មួយជួបឧប្បទហេតុចរាចរណ៏នេៈក្រុមគ្រួសារមិនមានប្រាក់សម្រាប់ព្យាបាលនិងធ្វើបុណ្យឡើយ ។
លោក ឧត្តមសេនីត្រយ៏ ជូ សារុន បានលើកឡើងថា អំណោយជាសប្បុរសធម៌នាំមកថ្ងៃនេៈបានពីការជួយឧប្ថម្ភរបស់មន្រ្តីទាំងអស់ក្នុងអង្គភាព ។
លោកបន្តថា អំណោយដែលបាននាំមកពិតជាមិនបានគ្រប់គ្រាន់តែក៏បានដោៈទាល់មួយគ្រានៅពេលយើងបានជួបគ្រោៈថ្នាក់ពេលនេៈ ។
សម្ភារៈដែលបានយកមកចែកនាពេលនេៈគ្រួសារសព ទទួលបានមឈូស មួយលុយ1លានរៀល មានអង្ករ4បាវ ទឹកត្រី ទឹកស៊ីអ៊ីវ ត្រីខ ទឹកសុទ្ធ មួយចំនួនធំសម្រាប់ធ្វើបុណ្យ ។
សម្រាប់គ្រួសាររងរបួសកំពង់ព្យាបាលវិញទទួលបាន ប្រាក់ 50ម៉ឺនរៀល រួមទាំងសម្ភារៈស្មើគ្នាផងដែរ ៕
