ត្បូងឃ្មុំៈ នៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៧ លោកឧត្តមសេនីយ៍ត្រី វ៉ា សារិទ្ធ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ បានដឹកនាំក្រុមការងារចូលរួមធ្វើកិច្ចការងារសង្គម និងសកម្មភាពមនុស្សធម៌ មួយចំនួននៅឃុំគោកស្រុក ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ដែលក្នុងនោះរួមមាន៖
– បាននាំយកបច្ច័យចំនួន ១ ៥០០ ០០០រៀល ទៅចូលបុណ្យផ្កាសាមគ្គីនៅវត្តថ្មី ឃុំគោកស្រុក ស្រុកតំបែរ ខេត្តត្បូងឃ្មុំ
– បាននាំយកគ្រឿងឧបភោគ បរិភោគ សម្ភារៈ និងថវិកាសរុបចំនួន ៣៧៧ ៨០០រៀល ជួយដល់គ្រួសារទីទ័លក្រ នៅភូមិឈើទាលជ្រុំ ឃុំគោកស្រុក
– បាននាំយកអង្ករ និងបច្ច័យសរុប ២០០ ០០០រៀល ទៅចូលបុណ្យសពប្រជាពលរដ្ឋនៅភូមិឈើទាលជ្រុំ ឃុំគោកស្រុក
– បាននាំយកម៉ាស៊ីនព្រីនធ័រ០១គ្រឿង និងថវិកាសរុប ១ ២០០ ០០០រៀល ទៅឧបត្ថម្ភដល់សាលាបឋមសិក្សាគោកស្រុក ដើម្បីទិញក្បឿងជួសជុលប្រក់ដំបូលសាលា និង ៧០០ ០០០រៀលទៀតឧបត្ថម្ភដល់សាលាបឋមសិក្សាខ្ជាយ ដើម្បីបង់ថ្លៃសេវាតភ្លើង ចូលប្រើប្រាស់ក្នុងសាលា។ សរុបជាថវិកាទាំងអស់ចំនួន ៤ ៣៣៧ ៨០០រៀល។
ក្នុងឱកាសនោះផងដែរ លោកឧត្តមសេនីយ៍ មេបញ្ជាការ ក៏បានគូសបញ្ជាក់ថា ក្នុងនាមអង្គភាពកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ តែងគិតគូរ និងយកចិត្តទុកដាក់ជានិច្ចចំពោះសុខទុក្ខប្រជាពលរដ្ឋក្នុងមូលដ្ឋានដែលជួបប្រទះការលំបាក ក្នុងគ្រប់កាលៈទេសៈ ដោយមិនមានប្រកាន់និន្នាការនយោបាយអ្វីឡើយ៕
(អត្ថបទៈ អ៊ាង ភារៈ)