You are currently viewing ឯកឧត្តម នាយ​ឧត្តមសេនីយ៍​ សៅ សុខា និង​លោកជំទាវ​ព្រម​ទាំង​បុត្រនិងចៅ​ប្រារព្ធធ្វើពិធី​កាន់បិណ្ឌចំនួន០២ថ្ងៃក្នុងវត្តខេត្តកណ្តាល​

ឯកឧត្តម នាយ​ឧត្តមសេនីយ៍​ សៅ សុខា និង​លោកជំទាវ​ព្រម​ទាំង​បុត្រនិងចៅ​ប្រារព្ធធ្វើពិធី​កាន់បិណ្ឌចំនួន០២ថ្ងៃក្នុងវត្តខេត្តកណ្តាល​

កណ្តាល៖ ស្ថិតក្នុងឱកាស​​ពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ​តាមទំនៀម​ទំលាប់ប្រពៃណីរបស់ព្រះពុទ្ធសាសនា ដែល​ប្រជា​ពលរដ្ឋ​ខ្មែរគ្រប់រូបទាំងក្នុង និងក្រៅប្រទេស ប្រារព្ធ​ធ្វើការឧទ្ធិសដល់ដួង​វិញ្ញាណ​ក្ខ័ន្ធបុព្វការី ជន​មាន មាតា បិតា ជីដូន ជីតា ញាតិការទាំងប្រាំពីរ​​សន្តាន ដែល​ទទួលមរណៈកាល ដើម្បីទទួល​ផល្លានិសង្ឃតាមកម្លាំង​សទ្ធាជ្រះថ្លា តាមរយៈពិធីកាន់បិណ្ឌ ភ្ជុំបិណ្ឌ​​នេះ​។​
ទន្ទឹមនឹងពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ​​នេះ​ អង្គភាព​កងរាជ​អាវុធហត្ថ ដោយមានការផ្តួចផ្តើមកំនិត​របស់​ ឯកឧត្តម នាយ​ឧត្តមសេនីយ៍​ សៅ សុខា និងលោកជំទាវ​ព្រមទាំងបុត្រ បុត្រី និងចៅ នឹងប្រារព្ធធ្វើពិធី​កាន់បិណ្ឌចំនួន០២ថ្ងៃ ក្នុងពុទ្ធសីមាវត្តទេពរង្សី ស្ថិតក្នុងស្រុកពញាឭ ខេត្តកណ្តាល ។​

សេចក្តីជម្រាបជូនខាងលើ ចាត់ទុក​ជាការ​គោរពអញ្ជើញ ឯកឧត្តម លោកជំទាវ លោក​ លោកស្រី ដើម្បីចូលរួម​​ឧទ្ធិផល​បុណ្យ និង​ចាប់មគ្គផលទៅតាមលទ្ធភាព និង​សទ្ធា​ជ្រះថ្លា តាមកម្មវិធី បុណ្យដូចខាងក្រោមនេះ៖
ថ្ងៃទី០១៖ ថ្ងៃសុក្រ ទី០២ ខែតុលា ឆ្នាំ២០១៥ ម៉ោង ១៤ និង៣០នាទី ជួបជុំគ្នា​នៅវត្តទេពរង្សី រួច​មន្តព្រះសង្ឃចម្រើន​ព្រះបរិត្ត និងទេសនា​។​
ថ្ងៃទី ០២.៖ ថ្ងៃសៅរ៍ ទី០៣ ខែតុលា ឆ្នាំ២០១៥ ម៉ោង ០៤និង​០០នាទីទៀបភ្លឺបោះបាយ​បិណ្ឌ និង​ ម៉ោង៨ និង០០នាទី វេចង្ហាន់ និងទេយ្យវត្ថុប្រគេន​ព្រះសង្ឃជាកិច្ចបង្ហើបបុណ្យ ៕
FullSizeRender
IMG_1240

IMG_1241