You are currently viewing មន្ត្រីកងរាជអាវុធហត្ថខេត្តបាត់ដំបង​ បន្តចុះអប់រំផ្សព្វផ្សាយស្តីពីផលប៉ះពាល់ គ្រោះថ្នាក់ នៃការប្រើប្រាស់គ្រឿងញៀន និងច្បាប់ស្តីពីគ្រឿងញៀន

មន្ត្រីកងរាជអាវុធហត្ថខេត្តបាត់ដំបង​ បន្តចុះអប់រំផ្សព្វផ្សាយស្តីពីផលប៉ះពាល់ គ្រោះថ្នាក់ នៃការប្រើប្រាស់គ្រឿងញៀន និងច្បាប់ស្តីពីគ្រឿងញៀន

បាត់ដំបងៈ នៅវេលាម៉ោង០៧ និង០០នាទីព្រឹក ថ្ងៃទី២៧ ខែកុម្ភះ ឆ្នាំ២០១៧ មន្ត្រីកងរាជអាវុធហត្ថក្រុងបាត់ដំបង ដឹកនាំដោយលោកអនុសេនីយ៍ឯក សឿន សុីធឿន មេបញ្ជាការរង កងរាជអាវុធហត្ថក្រុងបាត់ដំបង បានចុះអប់រំផ្សព្វផ្សាយស្តីពីផលប៉ះពាល់ គ្រោះថ្នាក់ នៃការប្រើប្រាស់គ្រឿងញៀន និងច្បាប់ស្តីពីគ្រឿងញៀន ដូចជាការជួញដូរ ការរក្សាទុក និងការចែកចាយ នៅសាលាហូប ស្ថិតក្នុងភូមិរំចេក៣ សង្កាត់រតនះ ក្រុងបាត់ដំបង ខេត្តបាត់ដំបង និងដោយមានការចូលរួមពីលោកគ្រូ អ្នកគ្រូចំនួន៤៣នាក់ ស្រី២២នាក់ និងសិស្សានុសិស្សសរុបចំនួន ៣៣៧នាក់ ស្រី១៣៦នាក់ផងដែរ។


(អត្ថបទៈ ម៉ាន់ ដាវីត)