You are currently viewing មន្ត្រីកងរាជអាវុហត្ថខេត្តឧត្តរមានជ័យ បន្តចុះធ្វើយុទ្ធនាការ ផ្សព្វផ្សាយស្ដីពីផលប៉ះពាល់គ្រោះថ្នាក់ នៃគ្រឿងញៀន

មន្ត្រីកងរាជអាវុហត្ថខេត្តឧត្តរមានជ័យ បន្តចុះធ្វើយុទ្ធនាការ ផ្សព្វផ្សាយស្ដីពីផលប៉ះពាល់គ្រោះថ្នាក់ នៃគ្រឿងញៀន

ឧត្តរមានជ័យៈ នៅវេលាម៉ោង០៨ និង០០ព្រឹក ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៧ មន្ត្រីកងរាជអាវុហត្ថខេត្តឧត្តរមានជ័យ ដឹកនាំដោយ លោក វរសេនីយ៍ទោ លី ដារឹទ្ធ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ បានចុះធ្វើយុទ្ធនាការ ផ្សព្វផ្សាយស្ដីពីផលប៉ះពាល់គ្រោះថ្នាក់ នៃគ្រឿងញៀន ជូនដល់ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស នៅវិទ្យាល័យបន្ទាយអំពិល ស្ថិតនៅភូមិគោកមន ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក ហាំង ម៉េង អភិបាលស្រុក លោកជំទប់ឃុំ លោកគ្រូ អ្នកគ្រូ សរុបចំនួន ៤៦នាក់ ក្នុងនោះ ស្រី ១១នាក់ សិស្សានុសិស្ស សរុបចំនួន ៩៦៤នាក់ ក្នុងនោះស្រី ៤០០ នាក់ ។


(អត្ថបទៈ ម៉ាង សាម៉ន)