អហ.បន្ទាយមានជ័យ៖ នៅវេលាម៉ោង១៤និង៤៦នាទីថ្ងៃទី២ខែតុលាឆ្នាំ២០១៥ កំលាំងអអាវុធហត្ថក្រុងប៉ោយប៉ែតដឹកនាំដោយលោកវរ:សេនីយ៍ត្រី ជា ដា មេញ្ជាកមូលដ្ឋាន កងរាជអាវុធហត្ថ ក្រុងបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ម៉ាន់ ណារ៉ូ ភេទ ប្រុស អាយុ ២២ឆ្នាំមានស្រុកកំណើតនៅភូមិ បួស្រង៉ែ ឃុំ ថ្នល់ទទឹង ស្រុក បានកាន ខេត្ត ពោធិ៍សាត់ បច្ចុប្បន្នរស់នៅភូមិ អូរជ្រៅ សង្កាត់និងក្រុងប៉ោយប៉ែត ខេត្ត បន្ទាយមានជ័យ ផ្អែកលើពាក្យបណ្ដឹងរបស់ឈ្មោះ កង សុធា ភេទ ប្រុស អាយុ ៣៨ឆ្នាំមានទីលំនៅ ភូមិ អូរជ្រៅ សង្កាត់និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មុខរបរបើកហាងខារ៉ាអូខេ។
ករណីហិង្សានេះកើតឡើងដោយសារភាគីទាំងពីរមានមុខរបរដូចគ្នានិងបន្ទប់ជាប់គ្នាហើយមានការច្រណែនគ្នារឿងភ្ញៀវចូលខារ៉ាអូខេទើបជនសង្ស័យឈ្មោះម៉ាន់ ណារ៉ូ មកស្រែកឡូឡាឌឺដងទៅលើឈ្មោះកង សុធា ពេលនោះឈ្មោះ កង សុធា ក៍បានចេញមកក៍បានស្រែកថាភ្ញៀវចូលខារ៉ាអូខេបន្ទប់អញទេឯងមិនបាច់ស្រែកឡូឡាទេ ពេលនោះក៍មានការតបតសម្ដីគ្នាទៅវិញទៅមក ស្រាប់តែឈ្មោះ ម៉ាន់ ណារ៉ូ ស្ទុះមកវាយឈ្មោះកង សុធាមួយដៃចំមាត់បណ្ដាលរងរបួសហើយក៍បានវាយប្រតប់គ្នាបណ្ដាលអោយឈ្មោះកង សុធា របួសកែងដៃទាំងសងខាង ជង្គង់ឆ្វេងនិងស្នាមជាំពេញផ្ទៃមុខបន្ថែមទៀត។
តាមការសាកសួររបស់សមត្ថកិច្ចជនសង្ស័យឈ្មោះម៉ាន់ ណារ៉ូបានឆ្លើយសារភាពថារូបគេពិតជាបានវាយទៅលើជនរង្គ្រោះពិតប្រាកដមែន។
បច្ចុប្បន្នការិយាល័យជំនាញកងរាជអាវុធហត្ថខេត្តកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការផ្ដន្ទាទោសតាមច្បាប់៕