រតនគិរីៈ នៅវេលាម៉ោង០៨ និង០០ព្រឹក ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៧ មន្ត្រីកងរាជអាវុហត្ថខេត្តរតនគិរី ដឹកនាំដោយ ឯកឧត្តម ឧត្តមសេនីយ៍ត្រី ថាវ យ៉េន មេបញ្ជាការរង និងជានាយសេនាធិការ កងរាជអាវុធហត្ថខេត្តរតនគិរី បានចុះធ្វើយុទ្ធនាការ ផ្សព្វផ្សាយស្ដីពីផលប៉ះពាល់គ្រោះថ្នាក់ នៃគ្រឿងញៀន ជូនដល់ព្រះសង្ឃ មន្រ្តីរាជការ កងកម្លាំង
ប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស នៅសាលាស្រុកលំផាត់ ស្ថិតក្នុងភូមិលំផាត់ ឃុំជ័យឧត្តម ស្រុកលំផាត់ ខេត្តរតនគិរី ដោយមានការអញ្ជើញចូលរួម សរុបចំនួន ៥២៥នាក់ ក្នុងនោះស្រីចំនួន ២៦៨ នាក់។
លោក នូ ថេរ អភិបាល នៃគណ: អភិបាលស្រុកលំផាត់ បានសំដែងនូវអំណអគុណ ដល់កងរាជអាវុធហត្ថខេត្តរតនគិរី ដែលបានមកអប់រំច្បាប់ ស្ដីពីគ្រឿងញៀន និង ផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងញៀនដល់ មន្រ្តីរាជការ មេឃុំ មេភូមិ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស ប្រជាពលរដ្ឋ្ឋ នៅ មូលដ្ឋានស្រុក លំផាត់ ព្រមទាំងបានផ្ដាំផ្ញើដល់ សមាជិក សមាជិកា ក្នុងអង្គពិធីយកចិត្តទុកដាក់ស្ដាប់ការធ្វើបទបង្ហាញរបស់ សមត្ថកិច្ចកងរាជអាវុធហត្ថ ហើយក៏សុំអោយមានកម្មវិធីនេះកើតមាន ជាបន្តបន្ទាប់តទៅមុខទៀត។
នៅក្នុងពិធីនោះដែរ ឯកឧត្តម ឧត្តមសេនីយ៍ត្រី ថាវ យ៉េន បានឡើងមាន មតិបូកសរុប និង សំណេះសំណាល និងបានផ្ដាំផ្ញើដល់ សមាជិក សមាជិកានៃអង្គពិធី សូមអោយអនុវត្ត អោយបានសំរេចតាមផែនការ របស់រាជរដ្ឋាភិបាលដែលបានដាក់ចុះ។
ចុងបញ្ចប់នៃពិធីផ្សព្វផ្សាយនេះដែរ ឯកឧត្តម ឧត្តមសេនីយ៏ត្រី ថាវ យ៉េន ក៏បានផ្តាំផ្ញើដល់ប្អូនៗ ក្មួយៗ សិស្សានុសិស្ស ត្រូវជៀស អោយឆ្ងាយពីគ្រឿងញៀន និង ត្រូវនិយាយ
ថា ទេ ចំពោះគ្រឿងញៀន និងបានចែកអំណោយ របស់ ឯកឧត្តម ឧត្តមសេនីយ៍ត្រី គឹម រស្មី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តរតនគិរី ជូនដល់ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ដែលបានចូល រួមមាន សារ៉ុង សៀវភៅ ប៊ិច ខ្មៅដៃ ផងដែរ។
(អត្ថបទៈ ម៉ាន់ ដាវីត)