You are currently viewing មន្ត្រីកងរាជអាវុធហត្ថខេត្តកណ្តាល បន្តចុះធ្វើយុទ្ធនាការ ផ្សព្វផ្សាយអំពីផលប៉ះពាល់គ្រោះថ្នាក់ នៃគ្រឿងញៀន និងផ្សព្វផ្សាយច្បាប់ចរាចរណ៍

មន្ត្រីកងរាជអាវុធហត្ថខេត្តកណ្តាល បន្តចុះធ្វើយុទ្ធនាការ ផ្សព្វផ្សាយអំពីផលប៉ះពាល់គ្រោះថ្នាក់ នៃគ្រឿងញៀន និងផ្សព្វផ្សាយច្បាប់ចរាចរណ៍

កណ្តាលៈ នៅវេលាម៉ោង០៧ និង០០នាទីព្រឹក ថ្ងៃទី២៧ ខែកុម្ភះ ឆ្នាំ២០១៧ មន្ត្រីកងរាជអាវុធហត្ថខេត្តកណ្តាល ដឹនាំដោយ លោកវរសេនីយ៍ឯក ទូច អីុណាន មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកណ្តាល តំណាង ឯកឧត្តម ឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកណ្តាល និងលោក ជីវ សីុវុត្ថា អភិបាលរងក្រុងតាខ្មៅ
និងក្រុមការងារតំណាងអោយសហភាពសហពន្ធ័យុវជនខេត្តកណ្តាល បានចុះធ្វើយុទ្ធនាការ ផ្សព្វផ្សាយអំពីផលប៉ះពាល់គ្រោះថ្នាក់ នៃគ្រឿងញៀន និងផ្សព្វផ្សាយច្បាប់ចរាចរណ៍ ជូនដល់គរុសិស្សឆ្នាំទី១ ជំនាន់ទី២៧ សរុប៧២នាក់ ក្នងនោះស្រី៤១នាក់ និង លោកនាយក នាយរង ប្រធានការិយាល័យសិក្សា ស្ថិតក្នុងភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។


(អត្ថបទៈ ម៉ាន់ ដាវីត)