កណ្តាល៖ ដូចសេចក្តីជម្រាបជូន ដែលខុទ្ធកាល័យកងរាជអាវុធហត្ថលើផ្ទៃប្រកាសបានប្រកាសជាសាធារណៈស្តីអំពីការផ្តួចផ្តើមគំនិតរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា និងក្រុមគ្រួសារ នឹងប្រារព្ធពិធីបុណ្យធ្វើការកាន់បិណ្ឌចំនួន០២ថ្ងៃ ក្នុងពុទ្ធសីមាវត្តទេពរង្សី ស្ថិតនៅក្នុងស្រុកពញ្ញាឭ ខេត្តកណ្តាល ។
នៅថ្ងៃសៅរ៍ទី០៣ ខែតុលា ឆ្នាំ២០១៥នេះគឺជាថ្ងៃទីពីរ ដែលឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា បានប្រារព្ធធ្វើបុណ្យកាន់បិណ្ឌភ្ជុំបិណ្ឌ ។
ជាក់ស្តែងព្រឹកមិញនេះដែរ វេលាម៉ោង ០៤និង០០នាទីទៀបភ្លឺឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា និងក្រុមគ្រួសារ រួមនឹងកងរាជអាវុធហត្ថក្រោមឱវាទ ធ្វើការបោះបាយបិណ្ឌ ក្នុងពុទ្ធសីមាវត្តទេពរង្សីស្ថិតនៅក្នុងស្រុកពញ្ញាឭ ខេត្តកណ្តាល។ បន្ទាប់ពីបោះបាយបិណ្ឌរួចនៅវេលាម៉ោង០៨និង០០នាទីវេចង្ហាន់ និងទេយវត្ថុប្រគេនព្រះសង្ឃជាកិច្ចបង្ហើយបុណ្យ៕