ឧត្តរមានជ័យៈ នៅវេលាម៉ោង២១ និង០០នាទីយប់ ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៧ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកត្រពាំងប្រាសាទ បានធ្វើការឃាត់ខ្លួន ក្មេងទំនើងម្នាក់ ស្ថិតនៅចំណុចភូមិអូរល្ហុង ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ជាប់ពាក់ព័ន្ធជាមួយករណីបង្ករអោយខូចសណ្តាប់ធ្នាប់សាធារណះ។
នេះបើតាមការឱ្យដឹងពី មន្ត្រីកងរាជអាវុធហត្ថស្រុកត្រពាំងប្រាសាទ បានប្រាប់ភ្នាក់ងារ GRK News ឱ្យដឹងថា ជនសង្ស័យដែលត្រូវបាន កម្លាំងកងរាជអាវុធហត្ថ ធ្វើការឃាត់ខ្លួននោះមានឈ្មោះ ធួន ធេន ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរ កសិករ រស់នៅភូមិអូរល្ហុង ឃុំ អូរស្វាយ ស្រុក ត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។
មន្ត្រីដដែល បានបញ្ជាក់ឱ្យដឹងទៀតថា ក្នុងការឃាត់ខ្លួនក្មេងទំនើងខាងលើនេះផងដែរ កម្លាំងកងរាជអាវុធហត្ថ ក៏បានធ្វើការចាប់យកវត្ថុតាងមួយចំនូនរួមមាន កាំភ្លើងខ្យល់ចំនួន០១ដើមផងដែរ។
ជនសង្ស័យ និងវត្ថុតាង ត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថ បានកសាងសំណុំរឿង ដើម្បីចាត់ការបន្ត តាមនីតិវិធី។
(អត្ថបទៈ ម៉ាន់ ដាវីត)