You are currently viewing មន្ត្រីកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យឋ បន្តចុះអប់រំផ្សព្វផ្សាយស្តីពីផលប៉ះពាល់ គ្រោះថ្នាក់ នៃគ្រឿងញៀន

មន្ត្រីកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យឋ បន្តចុះអប់រំផ្សព្វផ្សាយស្តីពីផលប៉ះពាល់ គ្រោះថ្នាក់ នៃគ្រឿងញៀន

បន្ទាយមានជ័យៈ នៅវេលាម៉ោង០៨និង៣០នាទី ថ្ងៃទី ២៨ ខែកុម្ភះ ឆ្នាំ២០១៧ នៅវិទ្យាល័យទួលប្រាសាទ ស្ថិតក្នុងភូមិទួលប្រាសាទ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មន្ត្រីកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ សហការជាមួយ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ឯក ម៉ែន ភិរម្យ
មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ទទួលការងារយុត្តិធម៌ លោកវរសេនីយ៍ទោ ធៀម ភក្តី ប្រធានមន្ទីរបច្ចេកទេសសន្តិសុខ ទទួលការងារស្ដារនីតិសម្បទា និងលោកវរសេនីយ៍ត្រី ជា ដា មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានចុះអប់រំផ្សព្វផ្សាយស្តីពីផលប៉ះពាល់ គ្រោះថ្នាក់ ដោយសារការប្រើប្រាស់គ្រឿងញៀន និងច្បាប់ស្តីពីគ្រឿងញៀន ដូចជាការជួញដូរ ការចែកចាយ និងការរក្សាទុក ផងដែរ។ ពិធីនេះដោយមានការចូលរួមពីលោកគ្រូ អ្នកគ្រូចំនួន២៥នាក់ ស្រី០៣នាក់ និងសិស្សានុសិស្សសរុបចំនួន៤៤៧នាក់ ស្រី១៨៦នាក់។