តាកែវៈ នៅវេលាម៉ោង០៨ និង០០នាទីព្រឹក ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តតាកែវ បានបើកកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច្ និងការងារកងរាជអាវុធហត្ថ ប្រចាំខែកុម្ភៈ និងទិសដៅការងារបន្តខែមីនា ឆ្នាំ២០១៧ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ត្រី ឡា ឡៃ មេបញ្ជាការ
កងរាជអាវុធហត្ថខេត្តតាកែវ និងដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកមេបញ្ជាការរង នាយរងសេនាធិការដ្ឋាន ប្រធាន អនុប្រធានមន្ទីរ មេបញ្ជាការ មេបញ្ជាការរងក្រុង ស្រុក ស្នាក់ការសន្តិសុខ នាយការិយាល័យ មេបញ្ជាការ កងអនុសេនាធំចល័ត និងនាយ នាយរងអាវុធហត្ថដែលមានការពាក់ព័ន្ធជាច្រើននាក់ផងដែរ ។
ក្នុងពិធីនោះដែរ ក៏មានការបំពាក់ឋានន្តរសក្តិថ្នាក់ វរសេនីយ៍ត្រី ជូនដល់នាយអាវុធហត្ថចំនួន៦នាក់ ផងដែរ និងបានផ្តាំផ្ញើដល់នាយអាវុធហត្ថទាំង៦រូបនោះ ត្រូវបន្តខិតខំបំពេញតួនាទី របស់ខ្លួនអោយបានល្អប្រសើរ។
បន្ទាប់មកលោកវរសេនីយ៍ឯក ឈឹម សវា៉ត់ឌី មេបញ្ជាការរង និងជានាយសេនាធិការ កងរាជអាវុធហត្ថខេត្តតាកែវ បានបន្តប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកុម្ភៈ កន្លងមកតាមបណ្តាអង្គភាពចំណុះដែលអនុវត្តបាន និងលើកទិសដៅសំរាប់ខែមិនាបន្តទៀត។
(អត្ថបទៈ ម៉ាន់ ដាវីត)