កណ្តាលៈ នៅវេលាម៉ោង០៧ និង០០នាទីព្រឹក ថ្ងៃទី០១ ខែមិិនា ឆ្នាំ២០១៧ មន្ត្រីកងរាជអាវុធហត្ថខេត្តកណ្តាល និងមន្ត្រីមូលដ្ឋាន កងរាជអាវុថហត្ថស្រុកស្អាង ដែលដឹកនាំដោយ លោកវរសេនីយ៍ឯក ទូច អីុណាន មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកណ្តាល តំណាង ឯកឧត្តម ឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការ
កងរាជអាវុធហត្ថខេត្តកណ្តាល និងក្រុមការងារតំណាងអោយសហភាពសហពន្ធ័យុវជនខេត្តកណ្តាល បានចុះធ្វើយុទ្ធនាការ ផ្សព្វផ្សាយអំពីផលប៉ះពាល់គ្រោះថ្នាក់ នៃគ្រឿងញៀន ជូនដល់ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស នៅវិទ្យាល័យ វឌ្ឍនះឈូងលាភ ស្ថិតនៅស្រុកស្អាង ខេត្តកណ្តាល សរុបចំនួន៧០៦នាក់ ក្នុងនោះមាស្រីចំនួន៣៧៧នាក់។
ក្នុងឱកាសនោះដែរ លោក វរសេនីយ៍ វរសេនីយ៍ឯក ទូច អីុណាន បានផ្សព្វផ្សាយ ស្ដីពីផលប៉ះពាល់គ្រោះថ្នាក់នៃគ្រឿងញៀន ដោយបានលើកយក មាត្រាមួយចំនួនពាក់ព័ន្ធ និងការជូញដូរ រក្សាទុក ចែកចាយ ការប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងដោយបានផ្តល់លេខទូស័ព្វ របស់ជំនាញកងរាជអាវុធហត្ថខេត្តកណ្តាល និងលេខទូស័ព្ទរបស់មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថស្រុកស្អាង ជូនដល់លោកគ្រូអ្នកគ្រូ លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស ទុកគ្រាន់ទំនាក់ទំនង ក្នុងករណីមានបញ្ហាណាមួយកើតឡើងជាយថាហេតុផងដែរ និងបានផ្តល់សៀវភៅ ស្តីពីចំណះដឺងជាមូលដ្ឋាន អំពីគ្រោះថ្នាក់ បណ្តាលមកពីគ្រឿងញៀន និងបានបិតខិតប័ណ្ឌតាមថ្នាក់រៀនផងដែរ។
ចុងបញ្ចប់នៃពិធីផ្សព្វផ្សាយនេះ លោក វរសេនីយ៍ឯក ទូច អុីណាន ក៏បានផ្តាំផ្ញើដល់ ប្អូនៗ ក្មួយៗ និងសិស្សានុសិស្សទាំអអស់ ត្រូវជៀសអោយឆ្ងាយពីគ្រឿងញៀន និងត្រូវនិយាយថា ទេ ចំពោះគ្រឿងញៀន។
(អត្ថបទៈ ម៉ាន់ ដាវីត)