អហ.ខណ្ឌច្បារអំពៅ៖ នៅវេលាម៉ោង១៥និង៤៥នាទីថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៥ ត្រង់ចំណុចផ្លូវ៣៦៩ ភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កម្លាំងជំនាញកងរាជអាវុធខណ្ឌច្បារអំពៅ បានចុះឃាត់ខ្លួនអ្នកញៀនល្បែងចំនួន០៨នាក់ ក្នុងនោះមានស្រី ០៣នាក់។
អ្នកញៀនល្បែងដែលឃាត់ខ្លួនបានមានឈ្មោះ ១.ឈ្មោះ សូត្រ អឿន ភេទប្រុស អាយុ៤៩ឆ្នាំ មុខរបរកសិករ
២.ឈ្មោះ ម៉ុត ប៊ុនថុន ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរកសិករ
៣.ឈ្មោះ អ៊ា សុខគាន់ ភេទ ប្រុស អាយុ៣៤ឆ្នាំ មុខរបរ ជាងសំណង់
៤.ឈ្មោះ អ៊ា សុខគាត ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរ បើកបរ
៥.ឈ្មោះ ឈាង សុផាត ភេទ ប្រុស អាយុ២១ឆ្នាំ មុខរបរ កសិករ
៦.ឈ្មោះ ឈ៊ុំ ចាន់ណា ភេទ ស្រី អាយុ៤៨ឆ្នាំ មុខរបរ កសិករ
៧.ឈ្មោះ ស៊ិន សុខេន ភេទ ស្រី អាយុ ៣៧ឆ្នាំ មុខរបរ លក់ដូរ ។ដោយអ្នកទាំង៧នាក់ខាងលើនេះរស់នៅភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ។ដោយឡែក
ឈ្មោះ ភួន ស្រីទឹម ភេទ ស្រី អាយុ ៤៨ឆ្នាំ មុខរបរ ធ្វើរតុទូ មានទីលំនៅ ភូមិយកបាទ្រ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ។
វត្ថុតាងដែលសមត្ថកិច្ចចាប់ដកបានមាន ទូរសព្ទ័ចំនួន០៧គ្រឿង បៀរចំនួន០៣ហ៊ូរ កាស្យូរចំនួន០១ ក្រដាសកត់ឆ្នោតមួយចំនួនធំ កូនសៀវភៅសំរាប់កត់លុយអ្នកជំពាក់ចំនួន០៣ក្បាល លុយដូល្លាចំនួន៣០$ លុយខ្មែរចំនួន ៧៧០០០០៛។
ក្រោយទទួលបានការអប់រំពីសមត្ថកិច្ច និងធ្វើកិច្ចសន្យាឈប់លេងល្បែងពីជនញៀនល្បែងទាំង០៨នាក់នោះ កម្លាំងជំនាញក៏អនុញ្ញាតឲ្យវិលត្រឡប់ទៅផ្ទះវិញ ដើម្បីប្រកបរបរចិញ្ចឹមជីវិត៕