You are currently viewing បង្ក្រាបករណីដឹកធ្យូងដោយគ្មានច្បាប់អនុញ្ញាតចូលប្រទេសថៃ ចំនួន០១លេីក ឃាត់ខ្លួនមនុស្សចំនួន០១នាក់

បង្ក្រាបករណីដឹកធ្យូងដោយគ្មានច្បាប់អនុញ្ញាតចូលប្រទេសថៃ ចំនួន០១លេីក ឃាត់ខ្លួនមនុស្សចំនួន០១នាក់

ឧត្តរមានជ័យៈ នៅវេលាម៉ោង២០ និង៣០នាទីយប់ ថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៧ កម្លាំងស្នាក់ការសន្តិសុខកងរាជអាវុធហត្ថប្រចាំអូរស្មាច់ បានធ្វើការបង្ក្រាបករណីដឹកធ្យូងដោយគ្មានច្បាប់អនុញ្ញាតចូលប្រទេសថៃ ចំនួន០១លេីក និងបានធ្វេីការឃាត់ខ្លួនជនសង្ស័យចំនួនម្នាក់ ស្ថិតនៅចំណុចភូមិអូរស្មាច់ សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ ។

នេះបើតាមការឱ្យដឹងពី មន្ត្រីកងរាជអាវុធហត្ថ បានប្រាប់ភ្នាក់ងារ GRK News ឱ្យដឹងថា ជនសង្ស័យដែលត្រូវបាន កម្លាំងកងរាជអាវុធហត្ថ ធ្វើការឃាត់ខ្លួននោះមានឈ្មោះ សំណាង ផានីម ភេទប្រុស អាយុ២៣ ឆ្នាំ រស់នៅ ភូមិពោធិវង្ស សង្កាត់បន្សាយរ៉ាក់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។

មន្ត្រីដដែល បានបញ្ជាក់ឱ្យដឹងទៀតថា ក្នុងការឃាត់ខ្លួនជនសង្ស័យ ខាងលើនេះផងដែរ កម្លាំងកងរាជអាវុធហត្ថ ក៏បានធ្វើការចាប់យកវត្ថុតាងមួយចំនួន ពីជនសង្ស័យរួមមានៈ
១. គោយន្តកន្រ្ទៃ ចំនួន០១គ្រឿង
២. ធ្យូងចំនួន៩៧ការ៉ុង។

ជនសង្ស័យ និងវត្ថុតាង ត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថ បានកសាងសំណុំរឿង ដើម្បីចាត់ការបន្ត តាមនីតិវិធី។


(អត្ថបទៈ ម៉ាន់ ដាវីត)