សៀមរាបៈ គ្រោះអគ្គិភ័យដែលបានឆាបឆេះផ្សារ ស្ថិតនៅចំណុចផ្សារវត្តពោធិ៍លង្កា ភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប នៅវេលាម៉ោង០១ និង២០នាទីរំលងអធ្រាត ថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៧នេះ បានបង្កឲ្យមានភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋនៅនៅទីរួមខេត្ត ។
អគ្គីភ័យនេះ មូលហេតុផ្ទុះសេខ្សែភ្លើង បណ្តាលអោយឆេះផ្សារធ្វើអំពីដែកប្រកសង្ក័សីទំហំ២០ម X ៦០ម បណ្តាយអោយខូតខាតតូបលក់ដូរចំនួន៨៥តូប និងសម្ភារៈមួយចំនួនធ។
ក្នុងករណីគ្រោះអគ្គីភ័យនេះផងដែរ ប្រជាពលរដ្ឋសង្កេតឃើញថា កម្លាំងកងរាជអាវុធហត្ថ មិនត្រឹមតែយកចិត្តរាល់ការបង្ក្រាបបទល្មើសដែលកើតមាននោះទេ ប៉ុន្តែក៏បានយកចិត្តទុកដាក់ដោយអស់ពីកម្លាំងកាយចិត្ត លើសុខទុក្ខប្រជាពលរដ្ឋដែលកំពុងជួបប្រទះបញ្ហា ដូចជាករណីអគ្គីភ័យនេះជាដើម។
(អត្ថបទៈ ម៉ាន់ ដាវីត)