ឧត្តរមានជ័យៈ នៅវេលាម៉ោង០៨ និង៣០នាទី ថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៧ នៅវិទ្យាល័យ ហ៊ុន សែន អន្លង់វែង ស្ថិតនៅភូមិថ្នល់កែវ ឃុំអន្លង់វែង ស្រុកអន្លង់វែង
ខេត្តឧត្តរមានជ័យ មន្ត្រីកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ សហការជាមួយ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកអន្លង់វែង ដឹកនាំដោយលោកវរសេនីយ៍ទោ ងួន ទ្ធីរិទ្ធ
មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថស្រុកអន្លង់វែង បានចុះអប់រំផ្សព្វផ្សាយស្តីពីផលប៉ះពាល់ គ្រោះថ្នាក់ នៃសារធាតុគ្រឿងញៀន និងច្បាប់ស្តីពីគ្រឿងញៀន ដូចជាការជួញដូរ ការចែកចាយ និងការរក្សាទុក ផងដែរ។
ពិធីនេះដោយមានការចូលរួមពីសំណាក់ លោកគ្រូ អ្នកគ្រូ ចំនួន៣០នាក់ ស្រី០៨នាក់ និងសិស្សានុសិស្សសរុបចំនួន៩៧៨នាក់ ស្រី៥៣៨នាក់។
(អត្ថបទៈ ម៉ាន់ ដាវីត)